អបអរ​! បទ “Time To Rise” របស់ វណ្ណ​ដា និង​លោកគ្រូ គង់ ណៃ ជាប់​ចំណាត់ថ្នាក់​លេខ​១ “Best Videos of 2021” ពី LiFTED Asia

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​តារាចម្រៀង original song លោក វណ្ណ​ដា កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា វី​ដេ​អូ​ចម្រៀង បទ “Time To Rise” ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១ “Best Videos of 2021” ដែល​ជ្រើសរើស​ដោយ LiFTED Asia​។ បទចម្រៀងនេះ គឺមានការចូលរួមសម្តែងពីលោកគ្រូ គង់ ណៃ ផងដែរ។

ក្នុង​នោះ​ដែល វណ្ណ​ថា បាន​ធ្វើការ​អរគុណ​ជា​ពិសេស​ទៅ​កាន់​អ្នក​ទាំងអស់​គ្នា​សម្រាប់​ការ​គាំទ្រ និង​ការ​ទស្សនា ៨០ លាន​ដង នៅ​លើ YouTube៕