បរទេស៖ ក្លឹបអ្នកមានបុណ្យ Barcelona នៅអេស្ប៉ាញ បានសន្យាជាមួយនឹងកីឡាករសញ្ជាតិអង់គ្លេសថានឹងអោយឪកាសគាត់ខក្លាយខ្លួនជាខ្សែប្រយុទ្ធនាំមុខគេនៅក្លឹបរបស់ខ្លួន។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន El Nacional បានអោយដឹងថាក្លឹប Barcelona នៅតែបន្តមានចំណាប់អារម្មណ៍ក្នុងការចង់បានខ្សែប្រយុទ្ធ Marcus Rashford របស់ Manchester Untied។ ហើយពួកគេជឿជាក់ថានឹងអាចធ្វើអោយកីឡាកររូបនេះចាក់ចេញពី Old Trafford បាន។
ជាមួយនឹងតួនាទីរបស់គាត់នៅក្លឹប United នោះ ក្រុម Barcelona ជឿជាក់ថាគាត់នឹងអាចខ្លាចជាតារាឆ្នើមមួយរូបក្នុងតំបន់ប្រយុទ្ធរបស់ Camp Nou។
ទោះបីជាយ៉ាងក៏ដោយ ក៏តម្លៃខ្លួនរបស់ Rashford គឺវាខ្ពស់ណាស់សម្រាប់ក្លឹបដែលកំពុងជួបបញ្ហាបំណុលដូច Barcelona៕