ភ្នំពេញ៖ ក្រោយបទ “វីរនារី” របស់ ទេព បូព្រឹក្ស បានចេញ MV ជាផ្លូវការណ៍ នឹងទទួលបានការសរសើរពីសំណាក់ទស្សនិកជន ក៏មាននៅមតិរិះគន់ផងដែរ ដោយបានចោទថាបទរបស់នាង បានចម្លងពីបទមួយរបស់ក្រុម BlackPink។
បើយោងតាមការបង្ហោះបទ “វីរនារី” ដំបូង គឺបានបង្ហោះនៅខែសីហា ឆ្នាំ២០១៩ ដោយជាការច្រៀងនៅក្នុងកម្មវិធីមួយរបស់ក្រុមហ៊ុន Smart។
ដោយឡែកបទរបស់ BlackPink នោះវិញ គឺទើបតែចេញបានប្រមាណជាង ១ខែប៉ុណ្ណោះ។ តើយ៉ាងម៉េច ទើបបទដែលចេញបាន ២ឆ្នាំទៅហើយ ខ្លាចទៅជាបទដែលចម្លងពីបទដែលទើបចេញបានជាង១ខែទៅវិញ?
