តោះ​មក​ដឹង​ពី​មូលហេតុ​ដែល Carrick ដក CR7 ចេញពី​ជម្រើស​ដំបូង

0

លោក Michael Carrick បាន​ពន្យល់​ពី​មូលហេតុ​ដែល​គាត់​ដក Cristiano Ronaldo ចេញពី​ជម្រើស​ដំបូង​របស់ Manchester United សម្រាប់​ការ​ប្រកួត Premier League ទល់​នឹង​ក្រុម​ខ្លាំង Chelsea​។

ជា​ការ​ពិត​ណាស់ Ronaldo បាន​ក្លាយជា​អ្នក​ជួយ​សង្គ្រោះ Man Utd ក្នុង​ឱកាស​ជា​ច្រើន​ក្នុង​រដូវ​កាល​នេះ ដោយ​បាន​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ សម្រាប់​ក្លឹ​ប​ក្នុង​ការ​ប្រកួត​ទាំងអស់ ប៉ុន្តែ​ត្រូវ​បាន​ទុក​ចោល​សម្រាប់​ការ​ប្រកួត​ជាមួយនឹង​ក្រុម​កំពូល​តារាង ខណៈ​ដែល​អ្នកចាត់ការ​ទូទៅ​ថ្មី​លោក Carrick បាន​រៀប​ប្រព័ន្ធ​វាយលុក ដោយ​ដាក់ Jadon Sancho, Bruno Fernandes និង Marcus Rashford​។

Carrick បាន​និយាយ​ថា​៖ «​ការ​កែប្រែ និង​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​ដើម្បី​ធ្វើ​ឱ្យ​អ្វី​ៗ​មាន​ភាព​ស្រស់ស្រាយ​ឡើង​វិញ​។ ដូច​ជា Anthony Martial និង Donny van de Beek ផង​ដែរ​គឺ​អង្គុយ​នៅ​កៅអី​ប​ម្រ​ងុ​ង ហើយ Cristiano Ronaldo គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ក៏​ស្ថិត​ក្នុង​កៅអី​បម្រុង​ផង​ដែរ​»​។

គួរ​បញ្ជាក់​ថា Carrick នៅ​តែ​ជា​អ្នក​ទទួលខុសត្រូវ​សម្រាប់​ការ​ប្រកួត​ជា​លើក​ទី​ពីរ​ជាប់​ៗ​គ្នា និង​ជា​លើក​ទី​មួយ​ក្នុង Premier League បន្ទាប់​ពី​បាន​ដឹកនាំ​ការ​ប្រកួត​ទល់​នឹង​ក្រុម Villarreal កាលពី​ពាក់កណ្តាល​ស​ប្តា​ហ៍​មុន​៕