ហ្វេសប៊ុក៖ នេះបើយោងតាមផេករបស់តារាសម្តែង ហេង នរៈកក្កដា បានបង្ហោះកាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានអោយដឹងថា មានផេកហ្វេសប៊ុកជនឆបោកម្នាក់ បានធ្វើការបង្ហោះរូបតារាកំប្លែងតា ចេក ដោយដាក់សុំជំនួយ ប៉ុន្តែបែរជាដាក់កុងធនាគារខ្លួនឯងទៅវិញ។
នេះបើយោងតាមលោក ហេង នរៈកក្កដា បានសរសេរថា “ពិតជាថោកទាបបំផុត ដែលមានជនឆបោកបង្កេីតអាខោនក្លែងក្លាយបោកប្រជាជនយេីងដែលមានចិត្តចង់ជួយឪចេក ខ្ញុំសូមប្រកាសថាអាខោន (តាចេកកំប្លែង) ជាអាខោនឆបោកថិវិការបងប្អូនដែលចង់ជួយឪចេក. ឪចេកអត់មានផេកទេ ហេីយគាត់មានតែអាខោន ABAតែមួយគត់ គឺឈ្មោះChhum Bunchhoeun (003369667) សូមបងប្អូនឈប់ចាញ់បោកគេតទៅទៀត ដោយក្តីគោរពពីខ្ញុំ 🙏🏻 សូមជួយស៊ែតៗគ្នាផង សូមបញ្ជាក់អាខោន Heng Norakakda ខ្ញុំត្រូវបាន Facebookប្លុកមួយខែ”៕


