បរទេស៖ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន មិនអាចឈប់ពីការងារនៅ PSG ពាក់កណ្តាលរដូវកាលបាននោះទេ។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថា Mauricio Pochettino ត្រូវរងចាំរយៈ ៦ខែទៀត ទើបអាចទទួលការងារនៅ Manchester United បាន។
គ្រូសញ្ជាតិអាហ្សង់ទីន គឺជាជម្រើសទី១ ដើម្បីយកមកជំនួសតំណែង Ole Gunnar Solskjaer ប៉ុន្តែក្លឹប PSG មិនអាចអនុញ្ញាតអោយគាត់ដើរចេញនៅពាក់កណ្តាលរដូវកាលបាននោះទេ។ ខណៈពេលនេះ United មិនទាន់ធ្វើការបញ្ចុះបញ្ចូលផ្លូវការណាមួយនោះទេ៕