ឈុត​សម្លៀក​បំពាក់​ដែល ទេព បូ​ព្រឹក្ស ពាក់​ថត​ក្នុង​បទ “​វីរនារី​” គឺ​ត្រូវ​បានអោយ​ឈ្មោះ​ថា “​ឈុត​វីរនារី​ចម្បាំង​ស្វាស​”

0

ភ្នំពេញ​៖ ក្រោយ Trailer MV បទ “​វីរនារី​” របស់ ទេព បូ​ព្រឹក្ស ចេញ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ធ្វើ​អោយ មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នក​ទស្សនា​។

ក្នុង​នោះ​ដែរ អ្នក​ដែល​បាន​ទស្សនា​នៅ Trailer នេះ​ហើយ គឺ​ចាប់អារម្មណ៍​ចំពោះ​សម្លៀក​បំពាក់ របស់ ទេព បូ​ព្រឹក្ស ជាងគេ​តែ​ម្តង​។ ដើម្បី​អោយ​អស់​ការ​សង្ស័យ​ចំពោះ​ការ​ច្ឆៃ​ម៉ូត​សម្លៀក​បំពាក់​នេះ មក​ស្តាប់​ការ​បកស្រាយ​របស់​តារាចម្រៀង ទេព បូព្រឹក្ស៖

“​ឈុត​វីរនារី​ចម្បាំង​ស្វាស ជា​គំនិត​ដែល​បាន​ដកស្រង់​ចេញពី​រឿង រាមកិរ្ដិ៍​ជាមួយ​តួរ​អង្គ​ដ៏​សំខាន់​មួយ​គឺ ហនុមាន​ (​ស្តេច​មេទ័ព​ស្វាស​)​ដែល​ជា​តួរ​អង្គ​មួយ​រូប​បាន​ឆ្លុះ​បញ្ចាំង​អំពី​វីរភាព សេចក្តី​ក្លាហាន និង​ភាព​តស៊ូ ស្មោះត្រង់ ប្រកបដោយ​គុណធ៌ម និង​បញ្ញា ដែល​ធ្វេ​ី​អោយ​មានគំនិត​គិត ចាប់​ផ្តេ​ី​ម​រចនា​សាកល្បង​ច្នៃ​ឈុត​បែប​សហ​សម័យ​ដែល​ថិ​ត​ក្នុង​លំហរ​រចនា​បទ​ខ្មែរ (​ក្នុង​ន័យ អភិវឌ្ឍ​ដេ​ី​ម្បី​អភិរក្ស​)​មួយ​ឈុត​នេះ​ឡេ​ី​ង​ដេ​ី​ម្បី​លេ​ី​ក
ទឹកចិត្ត​ដល់​ស្ត្រី​គ្រប់​រូប ក្នុង​គោលបំណង​ចង់​បង្ហាញ​ថា​ស្ត្រី​មិនមែន​ជា​ភេទ​ទន់ខ្សោយ ស្ត្រី​អាច​ជា​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ក្នុង​សង្គម​ក្នុង​ភាព​រីក​ច​ម្រេ​ី​ន​ជាមួយ​សម្ថ​ភាព បញ្ញា និង​ការ​តស៊ូ ប្រៀប​បីដូច​ជា​តួរ​អង្គ​ហនុមាន ស្តេច​មេទ័ព ។ (​ស្ត្រី​ជា​មាតា​នៃ​ពិភពលោក​)”៕