ភ្នំពេញ៖ ក្រោយផ្ទុះការរិះគន់យ៉ាងខ្លាំងនាពេលកន្លងមកចំពោះបទចម្រៀង “Are you Ok” របស់ផលិតកម្ម Galaxy Navatra រហូតដល់លប់បទចម្រៀង។ ស្រាប់តែនៅថ្ងៃទី៤ ខែ១១ ឆ្នាំ២០២១នេះ MV វីដេអូបទនេះ ត្រូវបាន បង្ហោះម្តងទៀតនៅក្នុងបណ្តាញ YouTube ដោយបានផ្លាស់ប្តូរនៅចំណុចខ្លះរបស់វីដេអូ។
ចំពោះមូលហេតុដែលបទចម្រៀងនេះអាចចេញជា MV បាននោះ គឺដោយទទួលបាននៅការផ្តល់ទិដ្ឋាការអោយចេញផ្សាយជាផ្លូវការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

