សំណាង​ណាស់​! មិន​ត្រឹម​បាន​ថវិកាប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្តេច​តេ​ជោ នៅ​សង់ផ្ទះ​អោយ ២​ខ្នង​ទៀត

0

សៀមរាប​៖ ចូលរួម​ជាមួយ​ឯកឧត្តម​អភិបាលខេត្ត ទៀ សីហា នាំ​យក​ថវិកា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចំនួន​២០​លាន​រៀល ជូន​ដល់​ក្រុម​គ្រួសារ​របស់​ក្មួយ​ប្រុស គង់ សីហា​។ ជាមួយ​គ្នា​នេះ​ដែរ សម្តេច​ក៏​បាន​រៀបចំ​ឱ្យ​សាងសង់​ផ្ទះ​២​ខ្នង ដោយ​១​ខ្នង​ជូន​ដល់​គ្រួសារ​ក្មេង​ប្រុស គង់ សីហា និង​១​ខ្នង​ទៀត​ផ្តល់​ជូន​ដល់​គ្រួសារ​ប្អូនស្រី​បង្កើត​របស់​ម្តាយ គង់ សីហា ដែល​មានផ្ទះ​នៅ​ជាប់​គ្នា និង​មាន​ជីវភាព​ខ្វះខាត​ដែរ​។

ឯកឧត្តម​អភិបាល ក៏​បាន​ផ្តល់​ជូន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​ស្បៀងអាហារ​មួយ​ចំនួន​ទៀត ព្រមទាំង​បាន​ផ្តាំផ្ញើរ​ឱ្យ​ឪពុក​ម្តាយ​របស់​សីហា​ត្រូវ​ធានា​ឱ្យ​បាន​ពី​អនាគត​នៃ​ការ​សិក្សា​របស់​សីហា ក៏​ដូច​ជា​យក​ឱកាស​ដ៏​កម្រ​នេះ​រៀបចំ​អនាគត​គ្រួសារ និង​មុខរបរ​ប្រចាំជីវិត​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ និង​ប្រ​យ​ត្ន័​ប្រយែង​ផង​ដែរ​៕

ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan