ធ្លាយ​រឿង សឿ សុធា​រ៉ា ជំពាក់​លុយ សូ ដា​នី​តា ជិត ៤​ម៉ឺន​ដុល្លារ

0

ភ្នំពេញ​៖ មានការ​ភ្ញាក់ផ្អើល​មួយ​ក្រោយ​តារា​សម្តែង សូ ដា​នី​តា បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​តាម​រក​អ្នក សឿ សុធា​រ៉ា ក្រោយ​បែកធ្លាយ​រឿង​ជំពាក់​លុយ​ជិត ៤​ម៉ឺន​ដុល្លារ​។ ក្នុង​នោះ​សារ​របស់ សូ ដា​នី​តា បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖

“​ខ្ញុំ​សុំ​សំរាយ​រឿង អ្នក​នាង Sapoun Darapemean (​សឿ​រ សុធា​រ៉ា​បន្តិច ) មុន​នឹង​ក្តៅ​ដល់​ថ្នាក់​ខ្ញុំ​ផុស​ហៅ
ពេល​ដែល​ធា​រ៉ា​រឿង​ជំពាក់​តុង​ទិន (​គេ​ផុស​ផ្អើស​ហ្វេ​ស​បុក បងប្អូន​ក៏​ដឹង ) ធា​រ៉ា នាង​តេ​មក​ខ្ញុំ​១​ថ្ងៃ​មិន​តិច​ម្ដង​ទេ ដើម្បី​អោយ​ខ្ញុំ​ជួយ​ដើម្បី​យក​លុយ​ទៅ​អោយ​កូនបំណុល​តុង​ទិន​របស់​គាត់​(​ធា​រ៉ា​) កុំអោយ​គេ​ផុស​គា​តើ​ទៀត ខ្ញុំ​ក៏​ព្រម​ជួយ​អោយ​ខ្ចី​លុយ បន្តរ​បន្ទាប់​រហូត​លុយ​ជិត 4​មុ​ឺ​ន​$ ដល​ពេល​គេ​រ្តិ៍​ឈ្មោះ​ល្អ​វិញ​ហើយ ( ឆាត​មិន​តប មើល​មិន​ឆ្លើយ និយាយ​ខ្លី គឺ មើលងាយ​ខ្ញុំ )។

ដល់​ពេល​បាន​លុយ​ខ្ញុំ ដោះស្រាយ​ស្ងប់​រឿង​ថោក​ហើយ ខ្ញុំ​ឆាត​លែង​លើក តេ​មិន​តប មើល​មិន​ឆ្លើយ តែ​ដល់​ពេល​តប និយាយ​ថា ( បង​ខ្ញុំ​កើតរោគ​ចិត្ត មា​នប​ត្រ័​ចេញពី​ពេ​ទ្រ ( លុយ​បង ខ្ញុំ​អស់ លទ្ធភាព​ហើយ​បង ខ្ញុំ​ចង់​ឆ្កួត ខ្ញុំ​ចង់​សម្លាប់​ខ្លួន ) ( សូម​បង​បំភ្លេច​ចោល​ចុះ 😂😂😂 ) បញ្ជាក់​ជំពាក់​លុយ​ប្អូន​ខ្ញុំ​ចេញ​ជំនួស​១​ថ្ងៃ​50$​រាល់ថ្ងៃ​ទៀត។

សឿ សុធា​រ៉ា បើ​ប្អូន​ដល់​ថ្នាក់​ឆ្កួត​មែន ហើយ​ប្អូន​ដើរ​ស្រាត​តែ​១​ដង បង​នឹង​ចោលលុយ ជិត​៤​មុ​ឺ​ន​$ ហ្នឹង ហើយ​បើ​ប្អូន​សម្លាប់​ខ្លួន​ព្រោះ​បំណុល​មែន ខ្ញុំ​អហោសិកម្ម​អោយ ហើយ​ថែមលុយ ចូល​បុណ្យ​ប្អូន 1000$ ថែម​ទៀត (​បើ​ចង់​សម្លាប់​ខ្លួន​ព្រោះ​បំណុល ) តែ បើ​គេចវេស​ប្អូន គិត​ថា ចូល​កន្លែង​ណា​ដែល​សម​មនុស្ស​ពិស​ដូច​ប្អូន ?​?​?
ចូល​មិត្ត​សិល្បៈ​ទាំងអស់​យល់ នឹង មហាជន​ជួយ​គិត បើ​កូនបំណុល​វា​ឈ្លើយ តេ​មិន​លើក ឆាត​មិន​តប បើ​ចេះ​សំរួល​នាង​និយាយ​សង​១​ខែ​100$ 200$ ក៏​ខ្ញុំ​យក​ដែរ តែ​នាង​នេះ​សម្តីទន់ តែ​មុខ​ក្រាស់ ច​រិ​ក​👎👎👎 កោតតែ​គេ​ហៅ​ថត រឿង​ថ្មី ល្បី​ទាំង​មិន​ទាន់​ចេញ​បញ្ចាំងនាង ធា​រ៉ា (. ធ្លាក់​រណ្តៅ​ហើយ នៅ​មិន​ប្រឹង តោង​ឡើង​ទៀត )”៕