បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Fabrizio Romano នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអោយដឹងថា ក្លឹប Barcelona នៅតែជឿទុកចិត្តថានិងអាចណាត់ជួប Xavi បាននៅប៉ុន្មានថ្ងៃខាងមុននេះ។ ក្លឹបត្រូវបានជឿជាក់ថាការយឺតយ៉ាវនេះ បណ្តាលមកពីបញ្ហា “ពេលវេលា”។ Xavi ចង់មកចូលរួមជាមួយក្លឹប Barca ចំណែកកុងត្រារបស់គាត់ក៏បានរៀបចំរួចរាល់តាំងពីសប្តាហ៍មុន ហើយរងចាំតែការចុះហត្ថលេខារបស់គាត់នោះទេ៕
