មិត្ត​ភ័ក្ត្រ បងប្អូន Surprise ខួបកំណើត ករុណា ពេជ្រ ចំថ្ងៃបុណ្យ ៧​ថ្ងៃ​ឪពុក​គាត់

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក ករុណា ពេជ្រ ដែល​បាន​បង្ហោះ​នៅ​សារ​ចាក់​ដោត​មួយ​ខណៈ​ពេល ខួបកំណើត​របស់​លោក​នៅ​ឆ្នាំ​នេះ គឺ​មាន​វត្តមាន​របស់​លោកប៉ា​គាត់​។ ក្នុង​នោះ​លោក​បាន​សរសេរ​ថា​៖

“​អរគុណ បង​ៗ ចែ​ៗ ក្មួយ​ៗ មនុស្ស​ល្អ​ៗ សម្រាប់​ការ​បារ​ម្ម​ណ៏ នា​ពេល​តទៅ​មុខ សម្រាប់ ជីវិត​ដែល​ខ្ញុំ​រស់នៅ​បន្ត​ដែល​លែង​មាន​ប៉ា​ដូច​មុន ហើយ​ព្យាយាម​អោយ​កំលាំងចិត្ត ចង់អោយ​ខ្ញុំ​ញញឹម កាត់ចិត្ត​… ទោះបី​ដឹង​ថា​វា​ជា​ពេលវេលា​មិន​សាក​សម សើច​សប្បាយ ប៉ុន្តែ​អ្នក​ទាំងអស់​គ្នា នៅ​តែ​ធ្វើ​ដើម្បី​លួង​អារ​ម្ម​ណ៏​ខ្ញុំ​មួយ​គ្រា​… ប៉ុន្តែ​អ្វី​ៗ​ទាំងអស់ កូន​នៅ​តែ​និយាយ​ថា​វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ហើយ​វា​ក៏​គ្មាន​អភិ​និ​ហា​ដែល​តម្រូវ​អោយ ប៉ា​ស្លាប់​លាចាក​លោក​ចោល​កូន ថ្ងៃ 14.10.2021 រួច​ត្រូវ​នឹង​បុណ្យ 7 ថ្ងៃ​ប៉ា ចំ​ត្រូវ​ថ្ងៃ ខួបកំណើត​កូន​ថ្ងៃ​ទី 20.10.2021 នោះ .. កូន​គិត​ថា វា​ជា​និ​ស្ស​យ័​ប៉ា និង កូន ហើយ​ប៉ាច​ង់​អោយ​កូន​ចង​ចាំ ថា​ប៉ា​នៅ​ក្បែរ​កូន​រហូត​.. កូន​ដឹង​ថា ប៉ា ពិតជា​មិន​ចង់អោយ​កូន​ពិបាកចិត្ត​យូរ … ទោះ​យ៉ាងណា ក៏​បាន​រៀបចំ​អោយ​កូន​ញញឹម​ឡើង​វិញ​ជាមួយ​បងប្អូន ញាតិ​មិត្ត​រស់​បន្តពេល​ដែល​គ្មាន​ប៉ា​… នឹក ប៉ា … ដឹង​ថា ប៉ា ស្រលាញ់​កូន​… ស្រលាញ់ ប៉ា ក្នុង​ដួងចិត្ត​កូន​រហូត …”៕