ត្បូងឃ្មុំ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ កម្លាំងគយចល័តតំបន់៦ លោក ព្រាប គារ៉ាត់ បានសហការជាមយយនឹងកម្លាំងអាវុធហត្ថ និង ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដែលមានការសម្របសម្រួលដោយលោក សូ សុវិទ្យា ព្រះរាជ្ញារងអបសាលាដំបូងខេត្តត្បូងឃ្មុំ បានឆ្មក់ចុះចាប់ទីតាំងលក់ម៉ូតូជាង ១០កន្លែង នៅផ្សារមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចចម្រុះ បានរកឃើញម៉ូតូសេរីទំនើបចម្រុះប្រភេទចំនួន ៩៨គ្រឿង ដែលគ្មានពន្ធនាំចូល។
ក្រោយធ្វើការចាប់បាន កម្លាំងគ័យបានដឹកជញ្ជូនម៉ូតូទាំងអស់ទៅកន្លែងឈរជើងបណ្តោះអាសន្នផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុក ពញាក្រែក ដើម្បីអនុវត្តតាមនីតិវិគយ និងរដ្ឋាករ៕