ភ្នំពេញ៖ នេះបើយោងតាមការឡាយវីដេអូនៅក្នុងផេកផ្លូវការរបស់ស្រីខ្ញុង តារាកំប្លែងល្បីល្បាញម្នាក់ក្នុងស្រុកខ្មែរបានអោយដឹងថា “នាងខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជាច្រើនទាំងមានសែត គ្មានសែត នាងខ្ញុំពិតជាអស់លិទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។ នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគារដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ។ ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូប សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុគ្រោះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុននិងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី ABA: 077333353 (Sreng Sokanda)”។
គួរបញ្ជាក់ផងដែរថា អ្នកខ្ញុង បានជំពាក់បំណុលគេ ដែលមានទឹកប្រាក់រហូតដល់ទៅ ៥៧២,០០០ដុល្លារឯណ្ណោះ ក្នុងរយៈពេល ៣ឆ្នាំមកនេះ៕