ស៊ី​មិន ធ្លាក់ខ្លួន​លំបាក់​ខ្លាំង​ក្រោយ​គ្មាន​ការងារ​ធ្វើ និង​ជំនួញ​ខាតបង់

0

តៃវ៉ាន់​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន ET today បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២១​កន្លង​ទៅ​ថា តារា​សម្តែង Ken Chu ដែល​ត្រូវ​បាន​ប្រជាជន​កម្ពុជា​ស្គាល់​ថា “ស៊ី​មិន” ​នោះ កំពុង​ជួប​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង​។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា Ken Chu គឺ​គ្មាន​ការងារ​ធ្វើ​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ​។ ស្រប​ពេល​ដែល​មុខ​ជំនួញ​របស់​គាត់ ក៏​រង​នៅ​ការ​ខាតបង់​ផង​ដែរ​។ ដើម្បី​ទទួល​បាន ចំណូល​ខ្លះ រូប​គាត់​បាន​សម្រេចចិត្ត​ទទួល​នៅ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជ​ពី​ក្រុមហ៊ុន​តូច​ៗ​។

ក្នុង​នោះ​លោក​បាន​បញ្ជាក់​ថា “​គ្មាន​ទីផ្សារ​ក្រុមហ៊ុន​ណា​ក្នុង​ប្រទេស​ចិន ឬ តៃវ៉ាន់​ទាក់ទង​មក​ខ្ញុំ​ទៅ​ធ្វើការ​ឡើយ​។ ខ្ញុំ​បាន​ត្រឹម​អង្គុយ​ស្ពៃ​នៅផ្ទះ លេង​ហ្គេ​ម​កម្ចាត់​ភាព​អផ្សុក​ច្រើន​ខែ​មក​ហើយ ហើយ​ពេល​ណា​សំណាង​ទៅ ក៏​មាន​ក្រុមហ៊ុន​ល្បី​ទាក់ទង​ទៅ​។ កាលពីមុន កម្រៃ​ទាប​បំផុត​ដែល​ខ្ញុំ​ទទួល​បាន​គឺ ៣ ពាន់​ដុល្លារ ប៉ុន្តែ​ឥលូវ​នេះ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​។ បើ​ខ្ញុំ​ចង់រក​លុយ​ពេល​នេះ ខ្ញុំ​ត្រូវ​ទទួលស្គាល់​ថា ខ្ញុំ​មិន​ដូច​ពី​មុន​នោះ​ឡើយ​”៕