បរទេស៖ អតីតខ្សែការពារក្រុមតោខៀវ Chelsea លោក Robert Huth បានបង្ហើបថាក្លឹបគួរតែផ្តល់ឱ្យ Antonio Rudiger នៅកិច្ចសន្យាថ្មីមួយ។ បើមិនអញ្ចឹងពួកគេអាចត្រូវចំណាយច្រើនជាងនេះ ដើម្បីស្វែងកីឡាករជំនួសរូបគាត់។
ខ្សែការពារក្រុមតោខៀវរូបនេះ និងផុតកុងត្រានៅរដូវក្តៅខាងមុខ ប៉ុន្តែគាត់បានបដិសេធនៅកិច្ចព្រមព្រៀងថ្មី ដែលមានតម្លៃប្រហែល ១២៥.០០០ ផោនក្នុងមួយសប្តាហ៍ ដែលខាងក្លឹបបានស្នើរ។
Antonio Rudiger ចង់បានប្រាក់ឈ្នួល ៤០០,០០០ផោនក្នុងមួយសប្តាហ៍ ដែលច្រើនជាងប្រាក់ឈ្នួលរបស់ Lukaku រហូតដល់ទៅ ៥០,០០០ផោន ចំពោះសំណើរមួយនេះខាងក្លឹបនៅមិនទាន់ឆ្លើយតបនៅឡើយទេ៕
ប្រភព៖ Daily Mail