ថៃ នឹង​អញ្ជើញ Lisa មក​កម្មវិធី​រាប់​ថយក្រោយ​ឆ្លង​ឆ្នាំ នៅ​ភ​កេ​ត

0

ថៃ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Bangkok Post នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​កន្លង​ទៅ បានអោយ​ដឹង​ប្រទេស​មាន​គម្រោង​ចំណាយ​លុយ ២០០​លាន​បាត ដើម្បី​អញ្ជើញ​តារាចម្រៀង​កូន​ថៃ Lisa នៅ​ក្នុង​ក្រុម Blackpink និង​អ្នកចម្រៀង​អ៊ូ​ប៉េ​រ៉ា លោក Andrea Bocelli ដើម្បី​ចូលរួម​រាប់​ថយក្រោយ​ឆ្នាំ​ថ្មី​នៅ​ភូ​កេ​ត​និង​បាងកក​ដើម្បី​ជួយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​កីឡា​លោក Phiphat Ratchakitprakarn បាន​ប្រាប់​កម្មវិធី​ព័ត៌មាន Inside Thailand នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ទីភ្នាក់ងារ​ថៃ​មួយ​បាន​ដើរតួ​ជា​អ្នកសម្របសម្រួល​សម្រាប់​ការ​បង្ហាញខ្លួន​របស់​សិល្បករ​ទាំង​ពីរ​រូប​នេះ​។

គាត់​មិន​បាន​បង្ហាញ​អំពី​កញ្ចប់​ថវិកា​នោះ​ទេ ប៉ុន្តែ​គាត់​បាន​បញ្ជាក់​ថា​តម្លៃ​ខ្លួន​របស់​លោក Bocelli គឺ​វា​ខ្ពស់​ណាស់​។

ប្រសិនជា​ការ​ច​ចារ​បាន​ជោគជ័យ លោក Phiphat បាន​បញ្ជាក់​ថា Lisa និង​ចូលរួម​កម្មវិធី​រាប់​ថយក្រោយ​នៅ​ភូ​កេ​ត​។ ខណៈ​លោក Bocelli នឹង​បង្ហាញខ្លួន​នៅ​ទីក្រុង​បាងកក​៕

ប្រភព៖ Bangkok Post