ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ក្រោយនារីម្នាក់បានចោទពូម៉ូតូឌុបថា ប៉ុនប៉ងប្លន់ និងរំលោភនាង ខណៈនាងហៅម៉ូតូឌុបជិះ រួចត្រូវម៉ូតូឌុបដឹកមកក្បែរផ្ទះសំណាក់ តែខ្លួនប្រកែក នឹងប្តឹងពូម៉ូតូឌុប ឲ្យសងជម្ងឺចិត្ត ១០០០ដុល្លារ។
បើតាមប្រភពពីពូម៉ូតូឌុបបានអោយដឹងថា នាងគ្មានលុយឲ្យខ្ញុំ ហៅខ្ញុំជិះទៅសិនទៅ ចុងក្រោយបបួលខ្ញុំមកផ្ទះសំណាក់ ខ្ញុំមិនព្រម នាងក៏ស្រែកថាចោរ។ ពេលកើតហេតុនោះក៏មានបុរសម្នាក់ស្លៀកពាក់ ឯកសណ្ឋានយោធា ភ្លេចរ៉ូតខោ មកឆោឡោ វាយយកម៉ូតូទៅបាត់ ផ្អើលប៉ូលីស២សង្កាត់៕
ប្រភព៖ Rangsey Roth


