ស្រី​ខ្ញុង​ឡាយ​វី​ដេ​អូ​សម្រក់​ទឹកភ្នែក និយាយ​រឿង​ជំពាក់​លុយ​គេ ៣​ម៉ឺន​ដុល្លារ

0

ភ្នំពេញ​៖ ក្រោយ​ផ្ទុះ​រឿងស្រី ខ្ញុង និង​ស្វាមី បាន​ជំពាក់​ប្រាក់​បុរស​ម្នាក់​ចំនួន ៣​ម៉ឺន​ដុល្លារ​។ ស្រាប់តែ​ពេល ស្រី​ខ្ញុង បាន​ចេញ​មុខ​មក​ទទួលស្គាល់​ថា​ពិតជា​បាន​ជំពាក់​ប្រាក់​គេ​មែន​។

ហើយ​នាង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា “​ព្រោះតែ​អ្នក​គិត​ថា ខ្ញុំ​មានមុខមាត់​និង​កិត្តិយស​ក្នុង​សង្គម​ទើប​អ្នក ដាក់​សម្ពាធ បន្ទុក​បង្អាប់​កិត្តិយស បំផ្លាញ​កេរ្តិ៍ឈ្មោះ​ខ្ញុំ​បរហា​កេរ្តិ៍​ខ្ញុំ ទាំង​ដែល​ខ្ញុំ​កំពុង​នៅ​រស់ ដោះស្រាយ​នឹង​បញ្ហា​ជាមួយ​អ្នក តែបើ​ដល់​ចំណុច​មួយ​ដែល​វា​ពិបាក​ខ្លាំង ដល់​ថ្នាក់​បាត់បង់​កិត្តិយស ខ្ញុំ​ក៏​មិន​ខ្លាច​និង​ការ​ប្រឈម​មុខ ព្រោះ​វា​មិនមែន​ជា​ទោស​សម្លាប់​មនុស្ស ឆបោក ឆក់​ប្លន់ ដែល​ត្រូវ​ជាប់​ទោស ប្រហារជីវិត​នោះ​ឡើយ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​មិន​ធ្លាប់ ជាប់បំណុល សំខាន់​គឺ​នៅ​ឈរ​មុខ​ដោះស្រាយ តែ​បាន​អ្នក​មិន​ផ្ដល់​ឱកាស ទុក​ដង្ហើម​ឲ្យ​ខ្ញុំ​ដក​ហើយ ខ្ញុំ​ក៏​មិន​ខ្លាច​នឹង​ប្រឈម​មុខ ព្រោះ​ខ្ញុំ​រស់នៅ​ក្នុង​ប្រទេស​ដែល​មានច្បាប់ 🙏​។ ចំណែក​អស់លោក​ដែល​ខំ​មិន​មើលងាយ​ប្រមាថ សូមកុំ​ប៉ះពាល់​ដល់​កូន​ខ្ញុំ​នឹង​ម្ដាយ​ឪពុក​ខ្ញុំ ព្រោះ​ឃើញ​ការ​ខំ​មិន​ជេរ​ប្រមាថ ជា​ច្រើន​របស់​មនុស្ស​សញ្ជាតិ​ខ្មែរ​ដូច​គ្នា រស់​លើ​ភព​ផែនដី​តែ​មួយ ប្រហែល​បងប្អូន​សាច់ញាតិ​គាត់​មិន​មាន​បំណុល​ទេ​”​៕