ភ្នំពេញ៖ តារាកំប្លែងជើងចាស់ ដែលយើងស្គាល់ឈ្មោះថា លោក ស៊ូ សាវ៉ាង ហៅតា ពុយហ្សូ បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយចូលសង្គ្រោះក្នុងបន្ទប់សង្គ្រោះបន្ទាន់។
បើតាមប្រភពពីកូនស្រីលោកតា គឺអ្នកនាង ស៊ូ វណ្ណថា បានអោយដឹងថា លោកតា បានចូលសម្រាក់ព្យាបាលនៅមន្ទីរពេល៤ថ្ងៃមកហើយ ដែលមានន័យថាលោកតាចូលពេលតាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ អាការៈជំងឺលោកតា គឺក្អក និងហត់ខ្លាំង ដែលធ្វើអោយលោកតាក្អកដល់ដង្ហក់ ដោយស្ថានភាពធ្ងន់ធ្ងរ ទើបកូនៗបានបញ្ជូនលោកតាទៅមន្ទីរពេទ្យ និងត្រូវនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។
ចំពោះស្ថានភាពលោកតានៅពេលនេះ គឺមិនទាន់ធូរនៅឡើយទេ ហើយក៏មិនទាន់ដឹងថានឹងត្រូវចេញពីពេទ្យបាននៅពេលណានោះទេ៕