ពិត​ណាស់​! អ្នក​បើក​រថភ្លើង​បុក​រថយន្ត គឺ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មែន

0

ព្រះ​សីហ​នុ​៖ ទាក់ទង​ដល់​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថភ្លើង​និង​រថយន្ត​នៅ​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ បច្ចុប្បន្ន​សមត្ថកិច្ច ដោយ​មានការ​សម្របសម្រួល​ផ្លូវច្បាប់​ពី​លោក​ហួត វិចិត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថភ្លើង​ជា​បណ្តោះអាសន្ន​នាំ​មក​សាកសួរ​តាម​និ​តិ​វិធី​។ បើ​តាម​សមត្ថកិច្ច​ប្រាប់​ថា ក្រោយ​បុក​ប៉ះ​រថយន្ត​ឆ្លងផ្លូវ​ជាតិ​លេខ​៤​រួច រថភ្លើង​បាន​បន្តដំណើរ​ទៅ​ដល់​ស្ថានីយ៍​វាល​រេញ ទើប​អាជ្ញាធរ​និង​សមត្ថកិច្ច​ឃាត់​បាន​នៅ​ស្ថានីយ៍​រណប​នោះ ។
ប្រភព​ពី​សមត្ថកិច្ច​ថា ការ​ឈាន​ដល់​ឃាត់ខ្លួន​អ្នកបើកបរ​រថភ្លើង​ជា​បណ្តោះអាសន្ន ដើម្បី​ស្រាវជ្រាវ​បន្ត រក​ដើមហេតុ រវាង​អ្នកបើកបរ​រថភ្លើង​និង​អ្នក​បើក បិទ​បា​រ៉ា​ស​កន្លែង​ផ្លូវ​រថភ្លើង​ឆ្លងកាត់ ដោយសារ​ថា ពេល​រថភ្លើង​បើក​ឆ្លងផ្លូវ​ជាតិ​លេខ​៤ មិន​មាន​បិទ​បា​រ៉ា​ស​ទេ ។

សុំ​បញ្ជាក់​ថា ហេតុការណ៍​រថភ្លើង​បុក​រថយន្ត កើតឡើង នៅ​វេលា​ម៉ោង​០៦ ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​រថភ្លើង​កាត់​ផ្លូវជាតិ​លេខ​៤ ជិត​ប្រជុំជន​ផ្សារ​វាល​រេញ ក្នុងភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បណ្តាល​អោយ អ្នកបើកបរ​រថយន្ត​ឈ្មោះ ឈិ​ន សុខ​ជា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ដឹក​កម្មករ ទីលំនៅ​ភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រង​របួសធ្ងន់ ក្រោយមក​បាន​ស្លាប់​៕

ប្រភព៖ Huy Bunleng