ភ្នំពេញ៖ រឿងជំពាក់រវាងស្រីខ្ញុង និងអ្នកនាង សឿ សុធារ៉ា ទើបតែបញ្ចប់ទៅមិនទាន់ទាំងមិនក្តៅផង។ ពេលនេះ ស្រាប់តែមានរឿងថ្មីមកមួយទៀត ដោយមានបុរសម្នាក់ មានឈ្មោះក្នុងបណ្តាញសង្គមហ្វេសប៊ុកថា អឹម វត្ថាត បានបង្ហោះនៅរូបភាពនាងខ្ញុង និងស្វាមី ព្រមជាមួយលិខិតខ្ចីប្រាក់មួយសន្លឹងផងនោះ។
ក្នុងនោះបុរសខាងលើបានសរសេរបញ្ជាក់ថា “ខ្ញុំទុកឱកាសអោយបងច្រើនលើកច្រើនសារមកហើយ រហូតមកដល់ពេលនេះ បងនៅតែគ្មានឆន្ទៈ គ្មានដំណោះស្រាយក្នុងការដោះស្រាយរឿងលុយដែលបានខ្ចីខ្ញុំ ចំនួន30.000$(3មុឺនដុល្លារ)។ ខ្ញុំមិនចង់មានរឿងវែងឆ្ងាយទេ! សូមបងសងលុយចំនួន 30.000$ ដែលបានខ្ចីត្រឡប់មកខ្ញុំវិញគឺចប់! ដោយមិនគិតការប្រាក់អ្វីទាំងអស់! ដូចដែលបានធ្វើកិច្ចសន្យាជាមួយ មេធាវី របស់ខ្ញុំ លើកចុងក្រោយ ថ្ងៃទី23ខែគុម្ភះ ឆ្នាំ2021។ បញ្ជាក់: ការផុសនេះគឺជាសារដើម្បីអោយបងទាំងពីរចូលខ្លួនដោះស្រាយដោយសន្តិវិធី គ្មានគោលបំណងអ្វីផ្សេងឡើយ”។
មកដល់ពេលនេះនៅមិនទាន់មានប្រតិកម្មឆ្លើយតបនៅរឿងនេះ អំពីនាងខ្ញុងនៅឡើយទេ៕


