ភ្នំពេញ៖ ក្រោយក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិកោះហ្គាំក្នុងលទ្ធផលសរុបទាំង២ជើង ៣ទល់នឹង១។ ពេលនេះ កម្ពុជានឹងត្រូវធ្វើការកាន់តែធ្ងន់ សម្រាប់ការប្រកួតបន្តទៀត។
ក្នុងនោះបើតាមគោលការណ៍របស់ AFC នៅវគ្គជម្រុះជុំទី៣នេះ គឺមានទាំងអស់ ២៤ក្រុម ដែលត្រូវបែកចែកជា ៦ពូល ដោយក្នុងមួយពូលមាន ៤ក្រុម។ ចំពោះ ២៤ក្រុមនោះ ត្រូវកំណត់ជា ៤ Pot ដោយមួយ Pot មាន ៦ក្រុម។ ការបែកចែក Pot នេះ គឺគិតចំណាក់ថ្នាក់ក្រុមល្អជាងគេនៅក្នុង FIFA (រូបខាងក្រោម)។ ចំណែកក្រុមជម្រើសជាតិកម្ពុជា គឺសិទ្ធិនៅក្នុង Pot ចុងក្រោយគេ ដែលអាចនិយាយថាកំរិតទាបជាងគេ។
ដូច្នេះមានន័យថាក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប៉ះជាមួយក្រុមដែលមានកំរិតខ្ពស់ៗជាងខ្លួនជាច្រើនទៀត។ ហើយសម្រាប់ពេលវេលាចាប់ឆ្នោតបែកចែកពូលនោះ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕