ត្រឹមតែ ២​ស​ប្តា​ហ៍​ប៉ុណ្ណោះ​! តារា​សម្តែង​ស្រី​ក្នុង​រឿង “Squid Game” កើន​អ្នក follower ក្នុង Instagram រហូត ១២​លាន​នាក់

0

កូរ៉េ​៖ តារា​សម្តែង Jung Ho Yoen នៅ​ក្នុង​រឿង “Squid Game” បាន​ក្លាយជា​សិល្បករ​កូរ៉េ​ទី​២ ដែល​មាន​អ្នក Follower នៅ​ក្នុង​បណ្តាញ​សង្គម Instagram ច្រើន​ជាងគេ​។

បន្ទាប់​ពី​ទទួល​បាន​ភាព​ល្បីល្បាញ​ក្នុង​រឿង “Squid Game” តារា​សម្តែង​ស្រី​ដែល​មាន​សម្រស់​ស្រស់​ស្អាត ត្រូវ​បាន​សង្កេត​ឃើញ​ថា Instagram របស់​នាង​មាន​អ្នក​ចុច follower កើនឡើង ៣០ ដង​គឺ​កើនឡើង​ពី​ជាង ៤០០.០០០ (​មុន​ពេល​ការ​ចេញផ្សាយ​រឿង​) ដល់ ១២.៦ លាន​ក្នុង​រយៈពេល​តែ​ពី​រស​ប្តា​ហ៍​ប៉ុណ្ណោះ ។

បច្ចុប្បន្ន​Jung Ho Yeon បាន​វ៉ា​ដាច់ Song Hye Kyo ដែល​បច្ចុប្បន្ន​មាន​អ្នក follower ​ជាង ១២ លាន​នាក់ នឹង​ក្លាយជា​តារា​សម្តែង​កូរ៉េ​ដែល​មាន​អ្នក follower ច្រើន​ជាងគេ​ទី ២ ។ នាង​ក៏​អាច​នឹង​តាម​ទាន់ Lee Sung Kyung ដែល​ទទួល​បាន​ងារ​ជាតា​រា​ស្រី​កូរ៉េ​ដែល​មាន​អ្នក follower ច្រើន​ជាង ១២.៩ លាន​នាក់​។

ប្រភព៖ soompi