នាង ខ្ញុង៖ ជោរ​តាម​គ្នា​ដំបងយក្ស​ឆ្ងាញ់​ណាស់​ឆ្ងាញ់​ណាស់​ឯង​ក្អួត​ចង់​ស្លាប់​

0

ភ្នំពេញ​៖ ក្រោយ​ផ្ទុះ​រឿង​ញាំ​ដំបងយក្ស ផ្អើល​ហ្វេ​ស​ប៊ុ​ក ដោយ​មាន​មនុស្ស​ជា​ច្រើន​សម្រុក​ទៅ​ទិញ​យក​មក​ញាំ​។ ស្រាប់តែ​តារា​កំប្លែង នាង ខ្ញុង ក៏​បាន​ទិញ​ដំបងយក្ស មក​សាកល្បង​ញាំ​នឹង​គេ​ផង​ដែរ​។

ក្រោយ​ញាំ​រួច​នាង​បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​កថា “​ធ្វើការ​ហត់​មិន​ឈឺ​មក​ឈឺ​ដោយសារ​ស៊ី​ដំបងយក្ស​គួរ​ឱ្យ​ខឹង​ណាស់​អ្នក​ណា​ថា​ឆ្ងាញ់​ចេញ​មុខ​មក​”​។ អ្នក​នាង​ក៏​បាន​បន្ថែម​ទៀត​ថា “​ជោរ​តាម​គ្នា​ដំបងយក្ស​ឆ្ងាញ់​ណាស់​ឆ្ងាញ់​ណាស់​ឯង​ក្អួត​ចង់​ស្លាប់​”៕