ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ តាមរយៈគណនីហ្វេសប៊ុករបស់អ្នកនាង ពេជ្រ សោភា បានបង្ហោះនៅសារមួយទាក់ទងនឹងរឿងគណនីហ្វេសប៊ុកអ្នកនាង សួស វីហ្សា ត្រូវបានគេ Hack ហើយឆាតខ្ចីលុយគេ។
អ្នកនាង ពេជ្រ សោភា បាន សរសេរសារដូច្នេះថា “សួស្តីអ្នកទាំងអស់គ្នា ពេលនេះអាខោន ប្អូនស្រី សួស វីហ្សា Sous Visa ត្រូវបានគេ Hack ប្រសិនបើមានឃើញគណនីនេះមានអ្វីប្លែក ឬក៍ឆាតទៅក្នុងករណីផ្សេងៗ សូមបងប្អូនប្រុងប្រយ័ត្ន ព្រោះអាខោនប្អូនស្រីត្រូវបាន គេ លួចបាត់ហើយ សូមបងប្អូនជួយចែកចាយបន្តផង?”៕