វីរៈបុរស​បាល់ទាត់​អង់គ្លេស បាន​ទទួលមរណភាព

0

វីរបុរស​ក្រុម​ហង្ស​ក្រហម Liverpool និង​អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​លោកតា Roger Hunt បាន​ទទួលមរណភាព​ហើយ​ក្នុង​អាយុ ៨៣ ឆ្នាំ​។

លោកតា ជា​អ្នក​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក បាន​លេង​ចំនួន ៣៤ ដង​សម្រាប់​ក្រុម​តោ​កំណាច ចន្លោះ​ពី​ឆ្នាំ ១៩៦២ ដល់ ១៩៦៩ ដោយ​រកបាន ១៨ គ្រាប់​។

អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ បាន​ចំណាយពេល ១១ ឆ្នាំ​នៅ Liverpool ដោយ​ស៊ុត​បញ្ចូល​ទី​បាន ២៨៥ គ្រាប់​ក្នុង ៤៩២ ប្រកួត​សម្រាប់​ក្លិប ឈ្នះ​ពានរង្វាន់​លី​គ ២ ដង​និង FA Cup ។ ហើយ​គាត់​គឺ ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​ទី ២ របស់ Liverpool នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​៕