ចាំ​នាង​បាន​ទេ? នាង​ជា​កូន​កាត់​ចិន​អា​ឡឺ​ម៉​ង់ ដែល​សម្តែ​ក្នុង​រឿង IP Man 4

0

បរទេស​៖ តើ​អ្នក​ទាំងអស់​គ្នា​នៅ​ចាំ​តួអង្គ​ក្មេង​ស្រី​ម្នាក់ ដែល​ត្រូវ​បាន​សិស្សសាលា​ដូច​គ្នា​នាំ​គ្នា​ធ្វើបាប នៅ​ក្នុង​រឿង IP Man 4 ដែរ ឫ​ទេ?

នាង​មានឈ្មោះ​ថា Vanda Margrad អាយុ ១៦​ឆ្នាំ បាន​សម្តែង​ជា​តួ Wan Ruonan ដែល​ជា​កូនស្រី​របស់​ប្រទេស​សមាគម​ន៍​ក្បាច់គុន​ចិន​នៅ​អា​មេ​រិ​ក​។ Vanda គឺជា​កូនកាត់ ចិន អា​ឡឺ​ម៉​ង់ ដោយ​មាន​ឪពុក​ឈ្មោះ Josef Margraf ជា​ជនជាតិ​អា​ឡឺ​ម៉​ង់ និង​ម្តាយ​ឈ្មោះ Li Minguo ជា​ជនជាតិ​ចិន​។

ចំពោះ​ការ​សម្តែ​នៅ​ក្នុង​រឿង Ip Man 4 នាង​បាន​បញ្ជាក់​អារម្មណ៍​ថា ឈុត​វាយតប​ពិតជា​ពិបាក​ណាស់ ហើយ​ខ្ញុំ​មាន​របួស​ថ្មី​គ្រប់កន្លែង​លើ​រាង​កាយ​ជា​រៀងរាល់ថ្ងៃ​។ មាន​ឈុត​ខ្លះ​ត្រូវ​តួ​ប្រុស​ទះ​កំ​ផ្លើ​ង ហើយ​ខ្ញុំ​មិន​បានដឹង​ខ្លួន​ថា​តួ​ប្រុស​លេង​ដៃ​ធ្ងន់​ដល់​ម្លឹ​ង​នោះ​ទេ​។ អ្នកដឹកនាំ​រឿង​ពេញចិត្ត​នៅ​ការ​សម្តែង​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​រីករាយ​យ៉ាង​ខ្លាំង រ​ហុត​ដល់​ពេល​ខ្ញុំ​ឃើញ​គ្រប់​គ្នា​ស្រឡាំងកាំង​ដែល​ឃើញ​ខ្ញុំ​ហូរ​ឈាម​។ ខ្ញុំ​បាន​ហូរ​ឈាម​ច្រមុះ ហើយ​នោះ​ក៏​ជា​លើក​ទី​១ ដែល​ខ្ញុំ​ហូរ​ឈាម​ច្រមុះ​ផង​ដែរ​៕