កំពង់ចាម៖ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងថែមទៀតបើតាមរបាយ ការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ចាម បានបញ្ជាក់នៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២១នេះថាស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងបន្ថែមទៀតដល់កម្ពស់១១,៨៦ម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង ០,១២ម៉ែត្រ ហើយកម្ពស់ទឹកនាពេល នេះបើធៀបទៅនឹងឆ្នាំ២០២០ទឹកមានកម្ពស់ត្រឹម៨,៨៤ម៉ែត្រ៕

ប្រភព៖ ការិយាល័យភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តកំពង់ចាមAKP