ភ្នំពេញ៖ ក្រោយអតីតតារាសម្តែងស្រីសិចស៊ី សេង សូណា បានបញ្ចេញនៅរូបភាពបច្ចុប្បន្នរបស់ខ្លួននៅក្នុងបណ្តាញសង្គម ក៏ដូចជាបានបញ្ជាក់អំពីករណីឆ្លងកូវីដផងនោះ។ មហាជនជាច្រើនមានការភ្ញាក់ផ្អើល ព្រោះតែភាពខុសគ្នាយ៉ាងខ្លាំងរបស់នាង ដែលអាចនិយាយថា សឹងតែខុសគ្នា ១៨០ដឺក្រេតែម្តង។
នៅពេលនេះ នាងក៏បានបញ្ជាក់មូលហេតុ ដែលខ្លួនបានដើរធ្លាក់ដល់ចំណុចមួយនេះ។ នាងបានបញ្ជាក់ថា នាងត្រូវបានគេបិទផ្លូវសិល្បៈ ដោយសារតែក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការដាក់បម្រាម ជាហេតុធ្វើអោយមិនអាចលេចមុខក្នុងវិស័យសិល្បៈបាន។ នាងបន្តថា ខ្លួនបានដាច់ចេញពីសិល្បៈប្រមាណ ២ឆ្នាំមកហើយ សូម្បីតែខារ៉ាអូខេ ឫកម្មវិធីផ្សេងៗក៏មិនមានដែរ។ ដោយសារតែបញ្ហាជីវភាព ទើបនាងឡើងទៅលក់ដីឡូនៅខេត្តបាត់ដំបង ហើយទើបតែទៅដល់បាន ២ថ្ងៃ ក៏បានឆ្លងកូវីដ ដោយមិនដឹងឆ្លងពីនរណាគេនៅទេ។ នៅពេលនេះនាងកំពុងតែសម្រាក់ព្យាបាលកូវីដនៅក្នុងនៅវិទ្យាល័យសម្តេចឪ៕