បរទេស៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ (ម៉ោងក្នុងស្រុក) ក្រុមចម្រៀង BLACKPINK នឹងចូលរួមក្នុងព្រឹត្តិការណ៍ពិសេសរបស់ YouTube Originals ដែលមានឈ្មោះថា “ Dear Earth” ។
“Dear Earth” គឺជាយុទ្ធនាការដែលផ្តោតលើការផ្លាស់ប្តូរអាកាសធាតុ។ ក្នុងនោះមានអ្នកល្បីៗលំដាប់ពិភពលោកជាច្រើន ដែលមានដូចជា Pope Francis, អតីតប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់អូបាម៉ា និងនាយកប្រតិបត្តិក្រុមហ៊ុន Google/Alphabet លោក Sundar Pichai បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ Billie Eilish, Anitta, Jaden Smith និងមនុស្សជាច្រើននិងត្រូវបង្ហាញក្នុងកម្មវិធីនោះដែរ។
ក្រុម BLACKPINK គឺជាសិល្បករ K-pop តែមួយគត់ដែលបានចូលរួមក្នុងយុទ្ធនាការនេះ ហើយក្នុងនាមជាវាគ្មិនពិសេសពួកគេនឹងផ្តល់សារដ៏មានអត្ថន័យមួយក្នុងគោលបំណងធ្វើឱ្យមានការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ សម្រាប់អ្នកគាំទ្រនៅជុំវិញពិភពលោក។ លើសពីនេះទៅទៀតពួកគេក៏មានការសម្តែងដ៏ពិសេសមួយផងដែរ៕
ប្រភព៖ Soompi