ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ គឺលោក អ៊ីណូ បានសម្រេចចិត្តរៀបពិធីមង្គលការ ជាមួយនារីម្នាក់ ដើម្បីបញ្ចប់ភាពនៅលីវរបស់ខ្លួន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។ ពិធីមង្គលរបស់លោក គឺមិនបានធ្វើធំដុំនោះទេ ដោយសារតែបញ្ហាកូវីដ១៩។ ដូច្នេះលោក បានត្រឹមធ្វើពិធីធម្មតា ដែលមានការចូលរួមពីសំណាក់មេបាទាំងសងខាងប៉ុណ្ណោះ។
បើតាមការបញ្ជាក់របស់លោក អ៊ីណូ បានអោយដឹងថាអនាគតភរិយារបស់លោកជាកូនអ្នកជំនួញម្នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ។ លោកបានបន្ថែមថា ពួកលោកបានទាក់ទងគា្នអស់រយៈពេល ២ឆ្នាំមករួច ដើម្បីស្វែងយល់ចិត្តថ្លើមគ្នា។
គួររំលឹកថាលោក អ៊ីណូ គឺជាតារាចម្រៀងម្នាក់ដែលមានឈ្មោះបោះសម្លេងលើវិស័យសិល្ប អស់ជាច្រើនឆ្នាំមកហើយ ក៏ជាតារាងចម្រៀងល្បីឈ្មោះម្នាក់ប្រចាំផលិតកម្មសាន់ដេផងដែរ៕