ភ្នំពេញ៖ នៅមុននេះបន្តិច តាមរយៈគណនីហ្វេសប៊ុករបស់ភរិយា តារាចម្រៀង កែវ វាសនា គឺអ្នកនាង សុគន្ធធារី បានបង្ហោះនៅសារមួយថា៖
“បើដឹងខុសហើយចេះកែចេះសុំទោសល្អហើយ ស្គាល់មនុស្សដូចបងអោយច្បាស់ណា បងមិនចូលចិត្តចេះដឹងរឿងគេទេ ហើយបងក៍មិនចូលចិត្តយកការឈ្លោះគ្នាមកឡាយធ្វើទីផ្សាដែរ បងរកសុីដោយសេចក្តីថ្លៃថ្នូរបស់បង? Lim Sokuntheary”។
ក្នុងនោះដែរ បើយោងតាមវីដេអូដែលបានភ្ជាប់មកជាមួយនោះ គឺជាការសុំទោសពីសំណាក់ អាជី ដែលមានការយល់ច្រឡំចំពោះភរិយាលោក កែវ វាសនា ថាបានបង្ហោះសារដៀមដាមទៅកាន់ខ្លួន ប៉ុន្តែរឿងជាក់ស្តែងនោះ គឺមានករណីដៀមដាមនោះទេ៕