Solskjaer បង្ហើប​ពី​ស្ថានភាព​របស់ Cavani

0

លោក Ole Gunnar Solskjaer រំពឹង​ថា Edinson Cavani អាច​ត្រលប់​មក​ចូលរួម​ហ្វឹកហាត់​នៅ​ក្នុង​ក្រុម Manchester United ជា​ថ្មី នៅ​ស​ប្ដា​ហ៍​ក្រោយ ដោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្កា​យ អាច​នឹង​ត្រៀមខ្លួន​ជួប​តតាំង​ជាមួយ West Ham ក្នុង​ពានរង្វាន់ Carabao Cup​។

ក្រុម​បិសាច​ក្រហម ក៏​នឹង​ត្រូវ​ប្រកួត​នៅ Premier League នា​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​នេះ បន្ទាប់​ពី​ខកចិត្ត​ក្រោយ​ចាញ់ Young Boys ក្នុង​ការ​ប្រកួត​បើក​ឆាក UEFA Champions League​។

អវត្តមាន Cavani មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយសារ​តែ​គេ​មាន​បញ្ហា​របួស អឡុងការ​ប្រកួត​មិត្តភាព​ទល់​នឹង Stoke City ដែល​ធ្វើ​ឱ្យ​គេ​ទំនង​មិន​អាច​ជា​សះស្បើយ​ទាន់​ការ​ប្រកួត​ទល់​នឹង West Ham ចុង​ស​ប្ដា​ហ៍​នេះ​ទេ ប៉ុន្ដែ​អាច​ជួប​ក្រុម​ដដែល​នេះ​នៅ​ប្រកួត​បន្ទាប់​។

នៅ​ពេល​ត្រូវ​បាន​សួរនាំ​ពី​ស្ថានភាព​សុខភាព​របស់ Cavani និង​តំណែង​របស់​គេ​ក្រោយ​ការ​មក​ដល់​របស់ Cristiano Ronaldo លោក Solskjaer បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ “​គេ​មាន​រដូវ​កាល​មួយ​ដ៏​អស្ចារ្យ កាលពី​រដូវ​កាល​មុន​, គេ​មាន​ឥទ្ធិពល​ពេល​ដែល​គេ​មាន​សុខភាព​ធម្មតា គេ​បាន​ជួប​នូវ​បញ្ហា​របួស​កាលពី​ថ្មី​ៗ​នេះ​”​។

“​យើង​ត្រូវការ​ទទួល​បាន ការ​បង្ហាញ​ដ៏​ល្អ​បំផុត​របស់​គេ​ក្នុង​រដូវ​កាល​នេះ យើង​ត្រូវការ​ឱ្យ​គេ fit ១០០​ភាគរយ ហើយ​មិន​ប្រញាប់​នោះ​ទេ​។ ខ្ញុំ​ឃើញ​ថា Edinson ជា​កី​ឡករ​ដែល​មាន​ឥទ្ធិពល​ម្នាក់ ក្នុង​ភាព​ជា​បុគ្គល និង​ជា​កីឡាករ​។ គេ​រង់ចាំ​ទាំង​អន្ទះសារ​ដើម្បី​បាន​លេង ហើយ​គេ​ប្រឹងប្រែង​ខ្លាំង​ណាស់ ដើម្បី​ត្រលប់​មក​ទីលាន​វិញ​”៕