ជំងឺគ្រុនឈាមបានកើនឡើងបីដង ក្នុងរយៈពេល 2 សប្តាហ៍ដំបូងនៃខែមករា បើធៀបនឹងឆ្នាំ 2018

0

ប្រទេសសឹង្ហបុរី: មានការកើនឡើងជាលំដាប់នូវចំនួនករណីគ្រុនឈាមក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះដោយមាន 455 ករណីបានរាយការណ៍នៅក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃខែមករា។

នេះជាចំនួនបីដងដែលត្រូវបានរាយការណ៍ក្នុងរយៈពេលពីរសប្តាហ៍ដូចគ្នាកាលពីខែមករាឆ្នាំ 2018 នេះបើតាមសម្តីរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងធនធានទឹករបស់ប្រទេសសឹង្ហបូរី កាលពីថ្ងៃសៅរ៍ទី 19 ខែមករា។ គាត់បាននិយាយនៅក្នុងបណ្តាញហ្វេសប៊ុកថា “យើងគិត ថាសីតុណ្ហភាពខ្ពស់បែបនេះនិងនាំទឹកភ្លៀងចុះមកដែលជាហេតុធ្វើអោយប្រែប្រួលអាកាសធាតុហើយមូសនឹងកើនឡើង ហើយ កាន់តែអាក្រក់ទៀតនោះគឺការរីករាលដាលនៃជំងឺដែលបង្កដោយមូស។

លោកស្រីវេជ្ជបណ្ឌិត Khor បានធ្វើដំណើរទៅកាន់ផ្ទះរបស់គាត់នៅ Jurong West កាលពីថ្ងៃសៅរ៍ដើម្បីចែករំលែកដំបូន្មានស្តីពីការការពារតំបន់ដែលមានមូស។ គាត់បាននិយាយថានៅពេលដែលគ្រួសារទិញរុក្ខជាតិឈើប្រណីតសម្រាប់បុណ្យចូលឆ្នាំចិនឬបោះបង់ចោលគ្រឿងសង្ហារឹមក្នុងកំឡុងពេលសំអាតនៅនិទាឃរដូវនោះ ទឹកស្អុយអាចបង្កើតឡើងដោយចៃដន្យនៅក្នុងធាតុទាំងនោះនិងក្លាយជាកន្លែងបង្កាត់ពូជមូស។

វេជ្ជបណ្ឌិត Khor បានកត់សម្គាល់ថាចំណុចនៃការបង្កបង្កើនមូសជាច្រើនត្រូវបានគេរកឃើញនៅតាមផ្ទះដូចជាក្រដាសសែនចាស់ៗ ធុងសម្រាម ចានផ្កា និងថង់ដែលគេបោះចោល។ លោកស្រីបានបន្ថែមថា “ការប្រុងប្រយ័ត្ននិងសកម្មភាពរបស់សហគមន៍នៅតែមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម។