មានមូលហេតុជាច្រើនដែលទាក់ទងនឹងបញ្ហាបាក់ទឹកចិត្ត ឬកើតជំងឺធ្លាក់ទឹកចិត្ត ដូចជា បាត់បង់ភាពកក់ក្តៅ និងមានភាពលំអៀងក្នុងគ្រួសារ បែកបាក់គ្រួសារ មានមនុស្សសម្លុតនៅសាលារៀន ការបំពានផ្លូវភេទ ការបាត់បង់មិត្តភក្តិ ដៃគូស្នេហា ជម្លោះក្នុងគ្រួសារ និងបាត់បង់ជីវជាតិ គីមី ក្នុងគ្រួសារ និងបញ្ហាជាច្រើនទៀត ។
ខាងក្រៀមនេះជាអាការៈ ដែលបណ្តាលឲ្យអ្នកធ្លាក់ក្នុងស្ថានភាពជំងឺបាក់ទឹកចិត្ត ៖
១. អារម្មណ៍ក្រៀមក្រមខុសប្រក្រតី
២. បាត់បង់សកម្មភាពរីករាយដែលធ្លាប់តែរីករាយ
៣. អស់កម្លាំង
៤. ការមានអារម្មណ៍រសាប់រសល់
៥. គ្មានអារម្មណ៍ក្នុងខ្លួន ឬ ស្ពឹក
៦. មិនចាប់អារម្មណ៍នឹងអ្វីទាំងអស់ដោយសារតែគ្មានអ្វីគួរឲ្យអស់សំណើច
៧. យំ តែមិនដឹងថាយំដោយសារមូលហេតុអ្វី
៨. ឈឺក្បាល ឬ ឈឺពោះ
៩. មិនញ៉ាំអាហារ ស្រកទំងន់
១០. ញ៉ាំអាហារច្រើនខុសពីធម្មតា
១១. គេងមិនលក់ ឬ ក្រោកពីដំណេកលឿន
១២. មិនចង់ធ្វើអ្វីក្រៅពីការគេង
១៣. មួរម៉ៅក្ដៅក្រហាយ
១៤. ចាប់ផ្ដើមប្រើថ្នាំ ថែមទាំងគ្រឿងស្រវឹង ឬ ថ្នាំជក់
១៥. គិតតែពីរឿងស្លាប់ ឬធ្វើអត្តឃាត ៕