ល្ហុងទុំ គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព។ បើតាមគេហទំព័រ rak sukapap បានបង្ហាញថា ល្ហុងទុំ អាចជួយកាត់បន្ថយបញ្ហាគ្រុនក្តៅក្នុងពេលមករដូវ ជំរុញដល់ការរំលាយអាហារ កាត់បន្ថយអាស៊ីតក្នុងក្រពះ កាត់បន្ថយចំណង់អាហារ ជួយឲ្យប្រសើរឡើងនូវមុខងារពោះវៀន លាងសម្អាតម្រងនោម ជំនួយឈាម ការពារបញ្ហាទល់លាមក ការពារជំងឺមហារីក ជួយថែរក្សាប្រព័ន្ធប្រសាទ និងចក្ខុវិស័យឲ្យមានសុខភាពល្អ។

ធាតុផ្សំរួមមានៈ
ល្ហុងទុំ ១ចំណិតធំល្មម
ទឹកស្អាតកន្លះកែវ
ទឹកកកកន្លះកែវ
ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ
ទឹកឃ្មុំ ៣ស្លាបព្រាបាយ
អំបិលមួយចិប
របៀបអនុវត្តៈ
១.លាយធាតុផ្សំទាំងអស់បញ្ចូលគ្នា រួចក្រឡុកឲ្យម៉ត់ក្លាយជាល្បាយតែមួយ។
២.បន្ទាប់មកអ្នកត្រូវទទួលទានភ្លាមៗ ដើម្បីទទួលទានតម្លៃអាហារូបត្ថម្ភពីល្ហុងទុំទាំងស្រុង។
៣.សូមទទួលទានមួយថ្ងៃ ១កែវជាប្រចាំ អ្នកនឹងទទួលបានអត្ថប្រយោជន៍រាប់ភ្លេច។
ចំណាំៈ នៅពេលចិតសំបកល្ហុងទុំ អ្នកពុំគួរចិតក្រាស់ៗនោះទេ ព្រោះនៅលើសំបកល្ហុងទុំមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ច្រើនលើសលុបសម្រាប់រាងកាយ៕