Home សុខភាព និងសម្រស់ សារធាតុ​៣មុខ ដែលអ្នកជំងឺក្រិនថ្លើមគួរជៀសវាង​

សារធាតុ​៣មុខ ដែលអ្នកជំងឺក្រិនថ្លើមគួរជៀសវាង​

0

អ្នកប្រាដកជាដឹងហើយថា ថ្លើមគឺជាសរីរាង្គដ៏មានសារៈសំខាន់បំផុតក្នុងការបំលែងថាមពលពីអាហារ សម្រាប់ចែកចាយទៅជាសរីរាង្គផ្សេងៗ។ ប៉ុន្តែ សរីរាង្គថ្លើម ក៏ងាយនឹងទទួលរងនូវផលប៉ះពាល់ដូចគ្នាដែរ ប្រសិនបើអ្នកទទួលទានរបបអាហារមិនបានត្រឹមត្រូវ។ ជាពិសេសអ្នកដែលមានជំងឺក្រិនថ្លើម មិនអាចទទួលទានអាហារតាមតែអំពើចិត្តបាននោះទេ ព្រោះវាបង្កឲ្យថ្លើមខូចខាតកាន់តែខ្លាំងឡើង។ ខាងក្រោមនេះ គឺជារបបអាហារមួយចំនួន ដែលអ្នកជំងឺក្រិនថ្លើម គួរតែជៀសវាង៖


អំបិល

អំបិលមានផ្ទុកសារធាតុសូដ្យូម ដែលធ្វើឲ្យថ្លើមមិនអាចកម្ចាត់អស់ទាំងស្រុងបានទេ ហេតុនេះហើយថ្លើមច្បាស់ជាមានគ្រោះថ្នាក់។ របបអាហារដែលមានផ្ទុកសូដ្យូមខ្ពស់ ក៏អាចបណ្តោលឲ្យរាងកាយហើម និងលើសជាតិទឹកផងដែរ។
ការទទួលទានអាហារមានផ្ទុកសូដ្យូមតិច គឺចាំបាច់បំផុតដើម្បីការពារការខូចខាតនៃសរីរាង្គថ្លើម និងការពារការរលាកខណៈដែលវាក៏អាចជួយការពារជំងឺក្រិនថ្លើមផងដែរ។
ស្ករ
គ្រប់ប្រភេទអាហារដែលមានផ្ទុកជាតិស្ករច្រើន អ្នកជំងឺក្រិនថ្លើមគួរតែជៀសវាងទាំងអស់ មិនថា ស្ករគ្រាប់ ឬការ៉េមនោះទេ។ ព្រោះអាហារទាំងនេះអាចធ្វើឲ្យមុខងារនៃថ្លើមកាន់តែចុះទន់ខ្សោយ ហើយបង្កការខូចខាតទាំងស្រុងតែម្តង។
គ្រឿងស្រវឹង
គ្រឿងស្រវឹង គឺជាសត្រូវដ៏ធំបំផុតរបស់ថ្លើម ប្រសិនបើអ្នកញៀននឹងវាយូរអង្វែង អ្នកអាចប្រឈមនឹងជំងឺក្រិនថ្លើម។ ដូច្នេះប្រសិនបើអ្នក អាចធ្វើការកំណត់ ឬជៀសវាងគ្រឿងស្រវឹង បាន នឹងមុខងារនៃថ្លើម នឹងមានភាពល្អប្រសើរឡើងវិញ៕

Previous articlePaul Pogba បាន​ធ្វើឱ្យ​មា​ន​កា​រ​ភ្ញា​ក់ផ្អើ​ល​យ៉ា​ង​ខ្លាំ​ង​ក្រោ​យពី​ក្រុ​ម​ ​M​a​n​ ​U​t​d​ ​ប​រា​ជ័​យ
Next articleម្រះ ទប់ស្កាត់​ជាតិស្ករ ទឹកនោមផ្អែម និងបញ្ចុះទម្ងន់