តើអ្វីទៅជាជំងឺស្អិតស្បូន? មានរោគសញ្ញាអ្វីខ្លះ? ហើយត្រូវព្យាបាលយ៉ាងណា

0

ភ្នំពេញ៖ ជំងឺ​ស្អិត​ស្បូន​ជា​មូលហេតុ​ធ្វើ​អោយ​ស្ត្រី​មាន​វិបត្តិ​គ្មាន​កូន មាន​រដូវ​មិន​ទៀងទាត់ និង​ឈាមរដូវ​តិច ដែល​បណ្តាល​មក​ពី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ជាប់​គ្នា​ស្ទើរតែ​ទាំងអស់​។

ក​) មូលហេតុ​៖
– ជំងឺ​នេះ​កើតមក​ពី​ការ​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរ៉ៃ (Endometritis)
– ស្ត្រី​ធ្លាប់​ធ្វើការ​រំលូតកូន​ជា​ញឹកញាប់ (Frequency abortion)
– ស្ត្រី​មាន​រលាក​អាង​ត្រគាក (Pelvic inflammatory)

May be an image of 3 people, slow loris, hospital and text

ខ​) រោគ​សញ្ញា​នៃ​ជំងឺ​ស្អិត​ស្បូន​មាន​៖
– ស្ត្រី​មាន​រដូវ​តិចតួច​ក្នុង​ករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ខ្លះ​នៅ​ផ្នែក​ណាមួយ
– ស្ត្រី​ពុំ​មាន​រដូវ​ទាំង​វ័យក្មេង​ក្នុង​ករណី​ភ្នាស​ក្នុង​ស្បូន​ស្អិត​ទាំងស្រុង
– ស្ត្រី​មាន​ផ្ទៃពោះ​ឧស្សាហ៍​រលូត​នៅ​ត្រីមាស​ទី​១
– ស្ត្រី​ធ្លាប់​មាន​រោគ​សញ្ញា​ឈឺចាប់​ក្នុង​អាង​ត្រគាក​រ៉ាំរ៉ៃ​ពី​មុន​មក
– ស្ត្រី​ធ្លាប់​មាន​ជំងឺ​រលា​កដៃ​ស្បូន
– ស្ត្រី​ធ្លាប់​មាន​ប្រវត្តិ​ធ្លាក់ស និង​ក្លាយ​រោគ ដោយ​ធ្លាក់ស និង​មាន​ធុំក្លិន​។

គ​) ការ​ព្យាបាល​៖
ក្រោយ​ពី​ការ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ច្បាស់លាស់ ដោយ​ដឹង​ថា​ស្ត្រី​មាន​ជំងឺ​ស្អិត​ស្បូន យើង​អាច​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ដោយ​ឧបករណ៍​ឆ្លុះ​ស្បូន (Hysterocopy diagnosis) ហើយ​ព្យាបាល​ដោយ​ការ​វះកាត់​តាម​រយៈ ម៉ាស៊ីន​ឆ្លុះ​ស្បូន​នេះ​នៅ​ភ្នាស​ក្នុង​របស់​ស្បូន (Hysteroscopy operative) នៅ​ពេល​នោះ​ស្បូន​ស្ត្រី​អាច​វិ​វត្ត​មក សភាព​ធម្មតា​វិញ និង​អាច​មានកូន ដោយ​លែង​រលូត​ទៅ​ថ្ងៃក្រោយ​៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត – Calmette Hospital

May be an image of text