Manny Pacquiao បានចេញសេចក្តីអំពាវនាវ ដោយផ្ទាល់មួយ ទៅគូប្រកួតជើងចាស់របស់ោល គឺ Floyd Mayweather តាមរយៈវីដេអូ ឃ្លិបមួយជាមួយមហាសេដ្ឋីចិន Jack Ma ។
ការពិភាក្សាចាប់ផ្តើមការប្រកួតជាថ្មីរវាង Mayweather vs Pacquiao ក្លាយជាប្រធានបទយ៉ាងសំខាន់ និងមានការផ្លាស់ប្តូរ ក្នុងរយៈពេល ២ ទៅ ៣ខែមកនេះ ហើយមិនទាន់មានកិច្ចព្រមព្រៀងណាមួយឈានដល់ចំណុចចុងក្រោយនៅឡើយ ។
ឥលូវនេះដែរ Pacquiao បានព្យាយាមល្បួងឲ្យ Floyd ជ្រើសរើសយកការប្រយុទ្ធពិតមួយ ទល់មុខជាមួយលោក ជាមួយមហិច្ឆិតាឈានជើងចូល សង្វៀនរបស់មហាសេដ្ឋីជំនួញរបស់ចិន ។
Pacquiao បានបង្ហោះវីដេអូលើបណ្តាញសង្គមនាថ្ងៃអាទិត្យម្សិលមិញ ដោយធ្វើសេចក្តីអំពាវនាវទៅកាន់ Mayweather ដោយផុសទៅកាន់ធ្វិតទ័រ ។
តាមរយៈវីដេអូកាន់ស៊ីបឲ្យ Jack Ma វាយនោះ លោក ប៉ាគីអាវបានងាកមកនិយាយថា Floyd Mayweather ប្រសិនអ្នកចង់ប្រយុទ្ធពិត ប្រយុទ្ធ ជាមួយខ្ញុំ ។
ក្នុងនោះដែរ លោក Jack Ma បាននិយាយផងដែរថា “ ខ្ញុំបានត្រៀមរួចរាល់ហើយ។ ពេលណាកន្លែងណា។ ក្រុមរបស់ Manny បានត្រៀមខ្លួនរួចរាល់ហើយ!។
យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាគិតត្រឹមឆ្នាំ ២០១៩ ទ្រព្យសម្បត្តិសុទ្ធរបស់ Mayweather មានទឹកប្រាក់ប្រហែល ៧៥០ លានដុល្លារអាមេរិក។
ទោះជាយ៉ាងណា Jack Ma ដែលជាសហស្ថាបនិកនិងជាអតីតប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba Group មានទឹកប្រាក់ក្នុងដៃ ចំនួន ៣១ ពាន់លានផោន ដែលធ្វើឲ្យគាត់ក្លាយជាអ្នកមានបំផុតនៅលើពិភពលោក ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=sdqAX_3c8Tw