Sadio Mane ប្រាប់ពីក្លិបដែលចង់បញ្ចប់អាជីព​

0

Sadio Mane បានធ្វើការអះអាងថា គាត់​ចង់បញ្ចប់អាជីពនៅក្លិបហង្សក្រហម ។
កីឡាករ​សញ្ជាតិសេនីហ្គាល រូបនេះ​បច្ចុប្បន្នលេងបាន ៤រដូវកាល ជាមួយ ពហុកីឡដ្ឋាន Anfield បន្ទាប់ពីគាត់បានចុះហត្ថលេខា ជាមួយ ទឹកប្រាក់ ៣៤​លានផោន ពី Southampton កាលពីឆ្នាំ ២០១៦ ។
ក្នុងនោះដែរ កីឡាកររូបនេះ ត្រូវបានក្លិបអធិរាជស ចង់បានដូចគ្នា ខណៈដែលកំពុងទទួលបានការចាប់អារម្មណ៍ក្រោមការដឹកនាំរបស់ Jurgen Klopp ។​
ទោះបីជាយ៉ាងនេះក្តី កីឡាករ​អាយុ ២៧ឆ្នាំរូបនេះ ថាគាត់មិនចង់ទៅណានោះទេ ដោយចង់បញ្ចប់អាជីពនៅ Anfield ។
លោកបានថ្លែងប្រាប់ TV2 ថាមានក្លិបជាច្រើនចង់បាន តែលោកចង់តែនៅហង្សក្រហមតែមួយគត់​។ លោកថាលោកនៅទីនេះ គឺរីករាយណាស់ ហើយសង្ឈឹមថានឹងនៅទីនេះជារៀងរហូត ដល់បញ្ចប់អាជីព៕