របួសដ៏រន្ធត់ ក្នុងព្រឹត្តិការណ៍ UFC ម្សិលមិញ (មានវីដេអូខ្លី)

0

នៅក្នុងកម្មវិធីប្រដាល់ UFC ដែលធ្វើឡើងនៅថ្ងៃទី​១១ ខែសីហា អ្នកប្រដាល់ពីររូបបានបង្ហាញការប្រកួតដ៏ភ្ញាក់ផ្អើល រវាង Mike Perry និង Vicente Luque ។ បន្ទាប់ពីការប្រកួតនៅទឹកទី ៣ ត្រូវបានគេឲ្យ Luque ជាអ្នកឈ្នះ ជាមួយពន្ទុមិនចុះសម្រុង ។\

ថ្វើបើដូច្នោះមែន អ្វីដែលអ្នកគាំទ្រលើកឡើង បន្ទាប់ពីការប្រកួតគឺបញ្ហារបួសរបស់ Mike Perry ដ៏រន្ធត់ ។​
នៅទឹកទី​៣ កីឡាករ Luque បានប្រើប្រាស់អាវុធរបស់ខ្លួន គឺជង្គង់បុកទៅច្រមុះ របស់គូប្រជែង បណ្តាលឲ្យហូរឈាមយ៉ាងខ្លាំង ។ មិនត្រឹមតែប៉ុណ្ណោះទេ ច្រមុះ របស់ Perry បានខូច ងាកចេញពីសភាពដើម ហើយក្រោយពីលទ្ធផលប្រកាស គាត់ត្រូវបានបញ្ចូនទៅកាន់ មន្ទីរពេទ្យ នឹងត្រៀមវះកាត់ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖