Harry Kane ថា Spur នឹងឈ្នះពានលីកកំពូលអង់គ្លេសនៅរដូវកាលនេះ

0

Harry Kane ត្រូវបានគេជឿជាក់ថា មាន់ខ្នាយមាស Spurs អាចនឹងឈ្នះពាន លីកកំពូលអង់គ្លេស នារដូវកាលនេះ បន្ទាប់ពី ក្រុមរបស់គេបានបើកការទិញដូរ នារដូវកាលទីផ្សារដោះដូរ ។

ក្លិបមាន់ខ្នាយមាស បើករដូវកាលភ្លាម បានឈ្នះ Aston Villa ក្នុងលទ្ធផល 3-1 កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ។​
សម្រាប់ Spurs រដូវកាលមុន ស្ថិតនៅលេខរៀងទី​៤ ក្រោមការដឹកនាំលេង យ៉ាងល្អពី Mauricio Pochettino ដោយបានក្លាយជាជើងឯករងនៅឆ្នាំ ២០១៦-១៧ ។​

Kane បាននិយាយថា យើងបានធ្វើវាយ៉ាងប្រាកដប្រជា ជាមួយការចាប់ផ្តើម ។ Liverpool គេបានកំណត់ស្តង់ដា​របស់គេ នៅថ្ងៃសុក្រ ហើយ មេឃខៀវនៅល្ងាចថ្ងៃសៅរ៍ ដូច្នេះវាគឹមានសារៈសំខាន់សម្រាប់យើងណាស់ ដែលត្រូវតែបន្ត​ដោយអាចធ្វើវាបាន ក្នុងរយៈពេលដ៏វែង ។
កីឡាករ​សញ្ជាតិអង់គ្លេសរូបនេះបានបន្តថា ក្រុមរបស់លោក ជាក្រុមដែលស្រេកឃ្លាន លេងនៅលើទីលាន ហើយគ្រប់គ្នាបានត្រៀមខ្លួន ជាស្រេចដើម្បីធ្វើដំណើរទៅមុខ ៕