កីឡាការិនី Nif Brascia គឺជាមិត្តស្រីរបស់តារាបាល់ទាត់វ័យក្មេង moise kean របស់ Juventus ហើយក្លាយជាគោលដៅយ៉ាងសំខាន់របស់ Everton ។
អ្នកប្រដាល់ស្រីដ៏ស្រស់សោភា អាយុ ២១ឆ្នាំ ធ្លាប់បានឈ្នះពានធំៗពីរលើក នៅ Muay Thai និងបានអះអាងថាមិនទាន់ស្គាល់ពាក្យថា ចាញ់ក្នុងការប្រកួត ៥០លើក។
Brascia បានកើតនៅក្នុងប្រទេសថៃប៉ុន្តែនាងបានផ្លាស់ទៅប្រទេសអ៊ីតាលីនៅពេលនាងមានអាយុ ១១ ឆ្នាំ។បើតាមសេចក្តីរាយការណ៍ នាងបាន ទំនាក់ទំនងស្នេហាជាមួយ Kean អាយុ ១៩ឆ្នាំ នៅពេលដែលបានជួបខ្សែប្រយុទ្ធវ័យក្មេង នៅក្លិប Milan ហើយបានថែរក្សាមនោសញ្ចេតនា របស់ពួកគេរហូតពេលនេះ។
ជាមួយរាងដ៏សិចស៊ីរបស់ Barscia មានអ្នកចុច Follow រហូតដល់ទៅ ១២០០០ គណនីលើអ៊ីត្រាក្រាម។ នៅលើផេករបស់នាង នាងបានបង្ហាញ នូវភាពជាច្រើន ទាំងរូបភាពហ្វឹកហាត់ និងរូបភាពសិចស៊ី ។ ប៉ុន្តែកុំចាញ់បោកដោយសារតែរូបភាពសិចស៊ីរបស់នាង ក៏ព្រោះតែនាងបានធំឡើង ដោយក្បាច់គុន តាមរយៈឪពុកនាងបង្វឹក ។
នាងបានប្រាប់ Sportal ថា នៅក្នុងប្រទេសរបស់នាង(ថៃ) នាងធ្លាប់ហាត់តៃក្វាន់ដូ ប៉ុន្តែមកដល់ទីនេះនៅក្បែរផ្ទះខ្ញុំគ្មានកន្លែង Gym ខ្ញុំក៏បានផ្លាស់ប្តូរនូវវិធី ។ ដើមឡើយខ្ញុំមិនចូលចិត្តនោះទេ តែឪពុកខ្ញុំបានប្រាប់ថា កុំឲ្យចុះចាញ់ ត្រូវតែអត់ធ្មត់ ហើយខ្ញុំក៏មិនចុះចាញ់ ក៏មានលទ្ធផល ដល់ថ្ងៃនេះ ។ ខ្ញុំឆ្លងកាត់ការប្រកួត ៥០លើក ខ្ញុំមិនធ្លាប់ចាញ់នោះទេ ខ្ញុំមិនចូលចិត្តចាញ់នោះទេ។
នាងបានបង្ហើបឱ្យដឹងថា“ ខ្ញុំជាអ្នកគាំទ្ររបស់ក្រុម Juventus ក៏ដូចជាក្រុមគ្រួសាររបស់ខ្ញុំទាំងអស់ដែរ” ។ “idol របស់ខ្ញុំគឺ Del Piero”
ជាមួយការប្រកួតប្រដាល់សេរី Nif Brascia បានសិក្សាម៉ូដនៅសកលវិទ្យាល័យហើយក៏មានមហិច្ឆិតាធ្វើជាអ្នកច្នៃម៉ូដផងដែរ ៕















