ភ្នំពេញ៖ កាន់តែប្លែកទៅៗ តារាសម្តែងដែលធ្លាប់តែសិចស៊ី ប្តូរមកស្លៀកពាក់របៀបសាមញ្ញា មើលទៅកាលីប ថ្លៃថ្នូរ និងទាក់ទាញ ហើយអ្វីដែលកាន់តេពិសេស ដេននី ក្វាន់ តែងតែចុះជួយដល់តាយាយក្រខ្សត់នៅតាមបណ្តាខេត្តនានា ហើយកាន់តែផុសផុលជាងនេះទៅ ទៀត បានចូលរួមចំណែកជួយអ្នកលេងគុនខ្មែរផងដែរ។
ថ្វីបើកន្លងទៅ គេស្គាល់ដេននី ក្វាន់ ចូលចិត្តស្លៀកលេចលើខោចក្រោម ប៉ុន្តែពេលនេះអ្វីៗក៏អាចប្រែប្រួលបានដែរ ដោយតួអង្គសិចស៊ី បានប្រែក្លាយខ្លួន ទៅជាស្លៀកពាក់សាមញ្ញា ទោះធ្វើដំណើរចេញក្រៅប្រទេស និងការ ឡាយលក់ផលិតផលនៅក្នុងគេហដ្ឋានក្តី ។
គេថាមនុស្សស្អាត ស្លៀកពាក់អីក៏ស្អាត មិនចាំបាច់ទាល់តែស្លៀកពាក់សិចស៊ី នោះទេ ហើយក៏ជាហេតុផលមួយដែលធ្វើឲ្យតារាស្រី និយមស្លៀកពាក់សិចស៊ីនេះ ចាប់ផ្តើមឆ្ងាយបន្តិចម្តងៗ ពីស្ថានភាពនេះ មើលទៅកាន់តែស្រស់ស្អាត។
កាន់តែប្លែករឿងស្លៀកពាក់ មិនអស់ទេ ដេននី ក្វាន់ បានធ្វើឲ្យទស្សនិកជនប្លែកចិត្តមួយទៀតគឺរឿងចូលរួមជួយជ្រុំជ្រែងជួយដល់គុនខ្មែរ និងបានបង្កើតកម្មវិធីមួយ ដណ្តើមប្រាក់លាន ដេននីក្វាន់ ដែលប្រកួតនៅថ្ងៃទី៥ ខែសីហា វេលាម៉ោង ៦ដល់ម៉ោង ៨ យប់ ផ្សាយផ្ទាល់លើផេក OBN Asia ។
ជំហរនេះ បានញ៉ាំងឲ្យអ្នកលេងគុនខ្មែរប្លែកអារម្មណ៍ និងមិននឹកស្មានថា ដេននី ក្វាន់ ដែលជាតារាសម្តែងងាកមកជួយគុនខ្មែរ ទៅតាមលទ្ធភាព ដែលមានទាល់តែសោះ ដែលខុសពីជំហរតារាផ្សេងៗ ៕



















