«ក្រុងភ្នំពេញ» ៖ អ្នកប្រដាល់ចិត្តសឿង កែវ រំចង់ នៅព្រឹកនេះ បានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា វៃងាប់ចោល ទោះបីជាចាញ់កម្ពស់គេក្តី ។
អ្នកប្រដាល់ចិត្តខ្លាំង ឆន្ទះខ្ពស់ កែវ រំចង់ កន្លងទៅបានប្រកាសក្តែងៗថា ឈប់ទទួលការប្រកួតជាមួយជនជាតិខ្មែរគ្នាឯងហើយ ដោយងាកទៅទទួល ការប្រកួតធំៗ ជាមួយគូអន្តរជាតិវិញ ។
នៅព្រឹកនេះវិញ កែវ រំចង់ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថា «ជួបជាមួយយខ្ញុំបាទ ថ្ងៃទី07.04.19នៅសង្វៀនប្រដាល់ឯកភ្នំសូមបងប្អូននៅបាត់ដំបង មកជួយគាំទ្រខ្ញុំបាទផងណាគូរនេះដឹងថាល្អមើលហើយបងប្អូន ១ទាប រីឯ១ទៀត គឺខ្ពស់ តែសំខាន់មិនខ្វល់ថាខ្ពស់រឺមិនខ្ពស់ទេ ( កែវ រំចង់ ) វៃទាំងអស់ ចាញ់អោយថាចាញ់ ឈ្នះអោយដឹងថាឈ្នះ សន្លប់អោយដឹងថាសន្លប់ គឺ ( វៃងាប់ចោល ) ៕