ពេជ្រ ស្រស់៖ ជីវភាពកីឡាករមិនដូចសិល្បករទេ ហើយរូបសំណាក់អេ ភូថង និង កែវ រំចង់ គួរសាងសង់

0

«ក្រុងភ្នំពេញ»៖ ក្រោយការលើកឡើងយ៉ាងព្រោងព្រាត់ នៅលើបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធរឿង ប៊ូខាវអ្នកប្រដាល់ថៃ ត្រូវបានគេធ្វើរូបសំណាក់ជូននោះ ងាកមកកាន់គុនខ្មែរ ទាំងអ្នកគាំទ្រ​កំពុងពុះកញ្ជ្រោលដូចគ្នា ចង់ឲ្យមានរូបសំណាក់កើតឡើងចំពោះកីឡាករគុនខ្មែរ ខណៈដែលលោក ពេជ្រ ស្រស់ កំពុងធ្វើប្រជាមតិ លើកីឡាករពីរូប ដើម្បីសាងសង់រូប សំណាក់។

ប្រធានគណបក្សយុវជនកម្ពុជា បានមានប្រសាន៍តាម Telegram ប្រាប់ OBN Asia នារសៀលថ្ងៃនេះថា «តាមពិតទៅជីវភាពគុនខ្មែរ យើងនៅមានកម្រិត​ មិនទាន់គេចផុតពីភាពទីទាល់ក្រនោះទេ វៃមួយថ្ងៃ​រស់មួយថ្ងៃ មិនទាន់មានតម្លៃខ្លួនធ្វើអ្នកមានបាន ដូចសិល្បករ ការិនី ផ្នែកតន្ត្រីនោះទេ ។
ការសាងសង់រូបសំណាក់នេះ បើយើងទៅនិយាយទៅ គេមើលទៅថាយើងធ្វើតាមគេ តែបើយើងនិយាយពី philosophy (ទស្សនវិជ្ជា) នៃទឹកចិត្ត មនុស្ស ទោះបីជាគេធ្វើមុនក៏ដោយ រូបសំណាក់នេះមិនសំខាន់ទេ ប៉ុន្តែយើងអាចមានឱកាសធ្វើ ក៏ល្អដែរដើម្បីជំរុញទឹកចិត្តឲ្យ កីឡាករគុនខ្មែរយើង ខំប្រឹង ពេលដែលប្រឹងទៅគាត់នឹងក្លាយជាលេខ១នៅស្រុកខ្មែរ បង្កើតស្នាដៃគ្រប់គ្រាន់ គាត់អាចនឹងមានរូបសំណាក់ នៅតាមទីសាធារណៈ ឲ្យកូនខ្មែរ​បានដឹងអំពី គុនសម្បត្តិរបស់គាត់ ។

សមាជិក​​​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​បានបញ្ជាក់ថា អ្វីដែលកំពុងធ្វើនៅពេលនេះ លោកស្រង់មតិសិនទេ បើសិនមានការគាំទ្រច្រើន លោកនឹងបង្កើតមូលនិធិ ដោយរៃថវិកាពីមិត្តភក្តិ បងប្អូន មកសាងសងតែម្តង ។
ក្នុងនោះក៏មានអ្នកខម្មិនដែរក្រោយលោកផុសរូប កែវ រំចង់ និង អេភូថង ដោយមានអ្នកខ្លះបញ្ចេញមតិថា មិនបាច់ទេ ដោយជួយជីវភាពកីឡាករទៅ សំខាន់ជាង ។ បើសិនជារឿងជួយជីវភាពកីឡាករវិញ យើងមានលទ្ធភាពឯណា កីឡាកររាប់ពាន់ម៉ឺន នាក់ រូបសំណាក់ចេញទៅបាន អាស្រ័យ ទៅលើបងប្អូនគុនខ្មែរ ដែលគាំទ្រ​ឬអត់ ។​

លោកបានបន្តថា តាមពិតពីរដួងនេះ អ្នកល្បីជំនាន់មុន និងជំនាន់ក្រោយ អ្នកជំនាន់មុនយើងឃើញហើយថា លោកអេ ភូថង ជាប់ឈ្មោះនៅកម្ពុជា គ្មានគូប្រកួត អត់មានគូប្រកួតខ្មែរវៃបាន ហើយអត់មានកីឡាករខ្មែរណា អាចទៅវៃជនបរទេស​ដូចលោកអេ ភូថង ដែលវៃយ៉ាងសស្រាក់សស្រាំ ហើយស្វិតស្វាញ ហើយល្បីរន្ទឺ មិនថាស្រុកខ្មែរទេ គឺល្បីដល់ក្រៅប្រទេសទៀត ។ នេះជាកីឡាកររលកមុន យើង​មិនអាចបំភ្លេចចោលបានទេ​។
ចំណែកកែវ រំចង់ ដូចគ្នា បើនិយាយពីប្រជាប្រិយភាព និងកិត្តិនាមគាត់នាពេលបច្ចុប្បន្ននេះ សឹងតែរកគូប្រកួត ជាមួយគាត់អត់បាន មិនថាថ្នាក់ជាតិ គាត់លេចធ្លោជាងគេហើយ ស្វាហាប់ក្នុងការវៃ ទាំងជនបរទេស និងខ្មែរ ជាពិសេសគាត់មានក្បាច់ល្អច្រើន និងមានឆន្ទះមនសិកា ការពារគុនខ្មែរ ច្រើន ហើយពីររូបនេះខ្ញុំគិតថា «គួរតែសាងសងជូនគាត់ ដើម្បីបំផុស​ទឹកចិត្តកីឡាករគុនខ្មែរយើង ផ្សេងទៀតខំប្រឹងដូចគាត់ដែរ »៕ឮ