David Moyes ថាកីឡាករ Real Madrid ម្នាក់ព្រមមកលេងឲ្យ Man Utd អំឡុងលោកកាន់កាប់

0

អតីតគ្រូបង្វឹករបស់ បិសាចក្រហម Man Utd លោក David Moyes បានបង្ហើបថា កីឡាករ Toni Kroos ក្លិបអធិរាជស Real Madrid នឹងចូលរួម​ជាមួយបិសាចក្រហមនៅឆ្នាំ ២០១៤ ប្រសិនបើគាត់ មិនត្រូវបានក្លិបបណ្តេញចេញ នោះទេ​។​

ក្នុងស្ថានភាពដ៏លំបាកមួយ លោក David Moyes បានកាន់កាប់តំណែងពី Sir Alex Ferguson ក្នុងឆ្នាំ 2013 ។​
ក្នុងការប្រកួតចំនួន ៥១ប្រកួត ក្នុងនាមគាត់ជាអ្នកគ្រប់គ្រងការលេង ដោយគ្រូបង្វឹកអាយុ ៥៥ឆ្នាំរូបនេះ ឈ្នះ ២៦ ស្មើ ១០ ចាញ់ ១៥ ​រហូតធ្វើ ឲ្យក្លិបដាច់ចិត្តបណ្តេញចេញ ទាំងមានកុងត្រា​ក្នុងដៃ ៦ឆ្នាំ។

លែងពីស្ថានភាពនៅរដូវកាល 2013-14 Moyes បាននិយាយថា: “អំឡុងរដូវកាលនោះខ្ញុំបានជួប Toni Kroos ហើយគាត់បានយល់ព្រមថាគាត់នឹងមក Manchester United មុនពេលគាត់ទៅ Real Madrid” ។ ប៉ុន្តេស្របពេលដែលខ្ញុំបានបាត់បង់ការងារ ក៏គាត់ជ្រើសរើសកន្លែងផ្សេងតែម្តង ក្រៅពីនេះលោកក៏មានបំណងកុងត្រាយក Gareth Bale ក្នុងឆ្នាំ​២០១៤ ផងដែរ ដោយព្យាយាមផ្តល់ប្រាក់កម្រៃជូនគាត់ ដើម្បីទាក់ទាញ ៕

ចុចបង្កើតអាខោន Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ អាចឈ្នហ ៥ម៉ឺនដុល្លារ ៕