សុខ ធី ហៅកាកា បញ្ជាក់ថាមិនបានវៃតំណាង​ឲ្យថៃទេ គឺកម្ពុជា​

0

បន្ទាប់ពីចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយរូបភាពទង់ជាតិរបស់ថៃ ភ្ជាប់មកជាមួយកីឡាករ សុខ ធី ហៅកាកា មក មានការ​ប្រទិច​ផ្តាសា ប្រមាថថា «ថោកទាប» ជាដើមអតីតកីឡាករជើងខ្លាំងរបស់កម្ពុជារូបនេះ ។​

សុខ ធី ហៅកាកា ត្រូវបានសហព័ន្ធប្រដាល់គុនខ្មែរ​សម្រេច​ផ្អាកការប្រកួតរយៈពេល ៦ខែ ក្រោយរូបគេបានទាមទារនូវលទ្ធផល ក្នុងការប្រកួតជាមួយ ធនូសិកឡេក ថា​រូបគេមិនចាញ់នោះទេ ដោយបានវៃអ្នកប្រដាល់ថៃឲ្យរាប់ ហើយសល់ប៉ុន្មានទឹកទៀត ខាងថៃវៃគេមិនចូលនោះទេ ។​

ក្រោយការចេញសេចក្តីប្រកាស​សុំផ្អាកកីឡាកររូបនេះចេញពីការប្រកួតកន្លះឆ្នាំ ក៏ស្រាប់តែសុខ ធី បានសម្រេចចិត្ត ទៅរួមរស់ក្លិបនៅក្នុងប្រទេសថៃ ក៏ព្រោះតែ​ខ្លាច​ខ្លួនដាច់ចំណូល នឹងប្រកាសសុំមិនចូលរួមប្រកួតនៅខ្មែរវិញនោះទេ ។​

ជាមួយការចែកចាយរូបភាពព្រោងព្រាតនោះ ថាកីឡាកររូបនេះវៃតំណាងឲ្យថៃនោះ ក៏មានប្រភពច្បាស់ការពីសាមីខ្លួន បានបញ្ជាក់ព័ត៌មានក្នុងស្រុក មួយថា គេមិនបានវៃតំណាង​ឲ្យថៃនោះទេ គឺគេបានវៃតំណាង​ជាឈាមជ័រខ្មែរ ព្រោះលោកជាកូន​ប្រុស​ដែលកើតឡើងក្នុងទឹកដីខ្មែរ ៕