ភ្នំពេញ៖តាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថានៅថ្ងៃទី ១៨ខែកុម្ភៈ តំបន់មួយចំនួន អាចនឹងមានភ្លៀងធ្លាក់បន្តិចបន្តួចព្រោះកម្រិតសីតុណ្ហភាពនឹងបន្តកើនឡើងបន្តិចបន្ថែមទៀតដូច្នេះសូមប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅពេលមេឃរកកលភ្លៀង ។នេះបើយោងតាមការព្យាករណ៍អាកាសធាតុចាប់ពីថ្ងៃទី ១៦-២២ ខែកុម្ភៈ ឆ្នាំ ២០១៩។
